មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖ហោចណាស់មនុស្សចំនួន ២នាក់ បានរងរបួសធ្ងន់ស្រាលខណៈកំពុងជិះម៉ូតូ ត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៨និង៣០នាទី នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចមុខសាលាបឋមសិក្សាមហាសាមគ្គី ស្ថិតនៅភូមិមានជ័យ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកក្រឡាញ់បានដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ«៣E ៣២២៦» ពណ៌ស ក្នុងទិសដៅទិសពីលិចទៅកើត បើកបរដោយឈ្មោះថត សម្បត្តិ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិពីរី ឃុំ ភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានបុកជាមួយនិងម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប
«១Z២៣៥៤» បើកបរដោយឈ្មោះ ចិន អូស្ត្រាលី ភេទ ប្រុស អាយុ២៥ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាម ខេត្តសៀមរាម (រងរបួសបែកក្បាល) និងអ្នករួមដំណើរឈ្មោះទឹម ចាន់ទី ភេទប្រុស អាយុ២៨ នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខេត្តសៀមរាម រងរបួសស្រាល ក្នុងទិសដៅស្របទឹសគ្នាពីលិចទៅកើត។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះ.នៅពេទ្យខេត្តសៀមរាប។ ក្នុងនោះម៉ូតូរងការខូចខាតខាងមុខ និងខាងក្រោយ។
មូលហេតុបណ្ដាល មកពីអ្នកបើកបររថយន្តខ្វះកាប្រុងប្រយ័ត្ន៕SRP