ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ

មេប៉ូលិសខេត្តឧត្តរមានជ័យ រក្សាទុកល្បែងជល់មាន់ ដ៏ធំ នៅស្រុកអន្លង់វែង

លោក ជា សុផារ៉ា ថ្លែងប្រាប់ពលរដ្ឋឲ្យថែរក្សា បឹង ទំនប់ ប្រឡាយ មិនត្រូវលក់ដីដាច់ខាត

ឯកឧត្តមសុខ លូ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី

អ្នកលេងកាំបិតធំបីនាក់ ត្រូវបានឃាត់ខ្លួន

ឯកឧត្តមទៀ សីហា សូមអបអរសាទរខួបទី៣៦ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោហ៊ុន សែន

អភិបាលខេត្ត៖ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រែមុខមាត់ថ្មី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំ ដោះស្រាយ ការកំណត់ ព្រំប្រទល់ ខេត្តសៀមរាប និងឧត្តរមានជ័យ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:២៩ ព្រឹក

ក្រសួងមហាផ្ទៃ ប្រាប់ឲ្យមន្ត្រីរបស់ខ្លួន ចូលធ្វើការវិញ

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យ មន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះតទៅ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបានធ្វើតេស្ត៣លើករួចរាល់ ហើយអវិជ្ជមានកូវីដ១៩។

ក្រសួងក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលចូលធ្វើការ ត្រូវធ្វើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងនៅកន្លែងធ្វើការ ដោយអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ ហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបិទការចេញ-ចូល មួយរយៈបន្ទាប់មានផ្ទុះព្រឹត្តិការណ៍២៨វិច្ឆិកា ដើម្បីបាញ់ថ្នាំការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលកូវីដ១៩ ក្នុងលក្ខណៈឆ្លងសហគមន៍។

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំក្រើនរំលឹកចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវហ្មត់ចត់បំផុត ហើយត្រូវមកធ្វើតេស្តជាលើកទី៣ ជាបន្តទៀត ដែលកំណត់កាលបរិច្ឆេទ និងពេលវេលាដោយក្រសួងសុខាភិបាល៕SRP

Read Previous

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ ជូនសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស បុណ្យខួបកំណើតគម្រប់ ៦៦ ឈានចូល៦៧ឆ្នាំ

Read Next

វាយយកម៉ូតូបាន ក្នុងក្រុងសៀមរាប ចាប់ខ្លួន នៅស្រុកកំរៀង