មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ អំពើលួចដោយមានស្ថានទម្ងន់ទោស។ ហេតុការណ៍ វាយយកម៉ូតូ នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈជិះម៉ូតូ ដែលវាយយកពី ជនរងគ្រោះ គេចខ្លួនពីខេត្តសៀមរាប។
លោកអនុសេនីយ៍ទោ សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានឲ្យដឹងថាក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងលោក វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាផ្ទាល់មកកម្លាំង ជំនាញ ការិយាល័យព្រហ្មទណ្ឌ ឲ្យចុះស្រាវជា្រវស៊ើបអង្កេតបទល្មើសជាក់ស្តែង នឹង ដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងសហការ ជាមួយកម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀង នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ឈានដល់ការចាប់ខ្លួន បុរសរូបនេះ មានឈ្មោះ ហុន វិជាតិ អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងដូបប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកបានបន្តថាក្រោយពីបានសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះ យកម៉ូតូពិតប្រាកដមែន។ ជាមួយគ្នានេះ ដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន ៨១៩៦៨៧៦ ពាក់ស្លាកលេខ សៀមរាប ១B-៨៧៧៧ (ម៉ូតូដែលជនសង្ស័យវាយកពីជនរងគ្រោះ)។
បច្ចុប្បន្ន៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀង បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឲ្យការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕SRP



