សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖មន្ត្រីយោធាម្នាក់ បានសម្រេចចិត្ត«ចងក» សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ _ហេតុកាណ៍បានកើតឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក ចំណុចភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ សុខ រុន ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរយោធា នៅអង្គភាពកងពលធំលេខ០២ កងពលតូចអន្តរាគមន៍លេខ០៤។
សមត្ថកិច្ចបានបន្តថាតាមការពិនិត្យលើ សាកសព គឺជនរងគ្រោះ បាន«ចងក» នៅដើមឬស្សីខាងកើតផ្ទះប្រហែល២៥ម៉ែត្រ កម្ពស់១.៨០សង់ទីម៉ែត្រពីដី ដោយចងនឹងខ្សែភ្លើងពណ៌ខ្មៅឆ្នួតបៃតង ប្រវែង១.៨០សងទីម៉ែត្រ។ មូលហេតុ ជនរងគ្រោះ សង្ស័យផឹកស្រាជាប្រចាំនិងអាចលេបថ្នាំសសៃប្រាសាទផងដែរ។ ទោះយ៉ាងណា . ជំនាញបញ្ជាក់ថាពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP