សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បាននាំយកនូវថវិកា ចំនួន១១.២៥០.០០០៛ (ដប់មួយលានម្ភៃប្រាំម៉ឺនរៀល) ប្រគល់ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមទិញវ៉ាក់សាំងកូវី-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាដោយឥតគិតថ្លៃ។
ការឧបត្ថម្ភនេះ ដើម្បីចូលរួមជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក អ៊ុន ចាន់ដា បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាល ខេត្តកំពង់ចាមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងបានឧបត្ថម្ភ នូវថវិកា ដេីម្បីទិញវ៉ាក់សាំងកូវីដ-១៩ រួមជាមួយការអនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ បានល្អប្រសើរផងដែរ។
គួរបញ្ជាក់ផងដែរថា សម្តេហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕SRP


