សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តកំពង់ចាម៖លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នេះ បានអញ្ជើញចុះប្រគល់ផ្ទះ១ខ្នង ទំហំ៥x៧ម៉ែត្រ ដែលជាអំណោយ របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនដល់ស្ត្រីមេម៉ាយក្រីក្រម្នាក់ឈ្មោះ កាល់ សាម៉ុល អាយុ៥៧ឆ្នាំ នៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត រួមនឹងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។
គួរបញ្ជាក់ថា ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លេីកទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដែលបានធ្វើឡើងនៅវត្តខេមវ័នបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ស្ត្រីក្រីក្រខាងលេី មានកូនស្រីចំនួន៣នាក់ មានចៅតូចអាយុ២ឆ្នាំ ចំនួន២នាក់ និងចៅតូច អាយុ៣ខែ១នាក់ ដែលព៉ំមានមេគ្រួសារជាបង្គោល ព្រោះជីដូនជាស្រ្តីមេមាយ និងកូនក៏មេម៉ាយ ហើយក៏បានសំណូមពរដល់លោកអភិបាលខេត្ត ឲ្យជួយសាងសង់ផ្ទះ១ខ្នងនេះឡើងសម្រាប់ស្នាក់នៅ។ ទើបលោកអ៊ុន ចាន់ដាអភិបាលខេត្ត សម្រេចសាងសង់ផ្ទះជូនស្ត្រីគាត់។
ក្នុងឱកាសអញ្ជើញប្រគល់ផ្ទះ លោកស្រី ប៉ាង ដានី បាននាំយកនូវថវិកា របស់លោកអភិបាលខេត្ត ចំនួន២០០.០០០រៀល និងសម្លៀកបំពាក់មួយចំនួន សម្រាប់ឧបត្ថម្ភ ដល់គ្រួសារក្រីក្រខាងលើ ព្រមទាំងបានធ្វេីការណែនាំ ឲ្យមានការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេស ត្រូវអនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕SRP








