សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តព្រះវិហារ៖មន្ត្រីរដ្ឋបាលព្រៃឈើខេត្ត សហការ ជាមួយ ផ្នែករវៀង បង្ក្រាបបានរថយន្តដឹកឈើមួយគ្រឿង។
ការបង្ក្រាប ធ្វើឡើងនៅលើផ្លូវជាតិលេខ៦២ នាវេលាម៉ោងប្រមាណជា ៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រលេខ៥៩ ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ព្រះវិហារ បានឲ្យដឹងថា រថយន្តដឹកឈើ ដែលបានបង្ក្រាបម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ BC-6332 ដឹកចេញពី
ភូមិធ្មារ ស្រុកជ័យសែន ពេលទៅស្រុករវៀង ចាប់បានតែម្តង។ ចំណែក តៃកុងចុះរត់គេចបាត់។
លោក នួន សុខុម បន្តថា ឈើ ដែលផ្ទុកនៅក្នុងរថយន្ត ជាប្រភេទប្រណិតធ្នង់ ប៉ុន្តែ មិនទាន់បានរាប់ចំនួនដុំ និងធ្វើការវាស់វែងនៅឡើយទេ។ ទោះយ៉ាងណា វត្ថុតាងបទល្មើស ទាំងនេះ នឹងត្រូវកសាងសំណុំរឿង ចាត់ការតាមច្បាប់ជាធរមាន៕SRP


