មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុន លី អ៊ុំអេង នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០នេះ បានឧបត្ថម្ភ អង្ករចំនួន ៥តោន ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បី យុទ្ធនាការ អប់រំផ្សព្វផ្សាយ និងប្រឆាំងនូវការរីករាលដាលជំងឺកូវីដ-១៩(COVID-19)។
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុន លី អ៊ុំអេង
ដែលបានចូលរួមចំណែកជា អង្ករ ចំនួន ៥តោន ជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការ អប់រំផ្សព្វផ្សាយ និងប្រឆាំងនូវការរីករាលដាលជំងឺកូវីដ-១៩(COVID-19) តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សូមកោតសរសើរ និងសូមប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP



