ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៦:៣៨ ព្រឹក

អំពើពុករលួយ ប្រធានODស្រុកព្រះស្ដេច នឹងបក្ខពួក ត្រូវបានមន្ត្រីក្រោមឱវាទ ប្ដឹងទម្លាយ

ខេត្តព្រៃវែង៖រឿងអាស្រូវពុករលួយរបស់ លោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិព្រះស្ដេច ខេត្តព្រៃវែង និងបក្សពួក ត្រូវមន្ត្រីក្រោមឱវាទចំនួន១៦នាក់ នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេច នាំគ្នាផ្ដិតមេដៃប្ដឹងជាចំហរ បើកមុខ  ទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យចាត់វិធានការ ចំពោះលោក យូ ស៊ីឡិ ដែលបានដឹកនាំ ប្រកាន់បក្ខពួកគ្រួសារនិយម ប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីអ្នកជំងឺ និងស៊ីដាច់លុយ របបការងារកូនចៅជាដើម។ល។

ក្នុងលិខគោរពជូន សម្ដេចក្រឡាហោម៖ដែលធ្វើឡើង កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០
ដោយមានភ្ជាប់ស្នាមមេដៃ មន្ត្រីពេទ្យបង្អែកស្រុកព្រះស្ដេច ចំនួន១៦នាក់ ដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី១៧
ធ្នូនេះ ថា៖ ក្រុមគ្រូពេទ្យបានស្នើសុំឱ្យសម្ដេចក្រហោម ស ខេង ជួយពិនិត្យ និងចាត់វិធានការចំពោះលោក យូ ស៊ីឡិ ជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្ដេច ដែលបានដឹកនាំង្កើតបក្ខពួកនិយម ក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច រួមមាន៖

ទី១៖លោក យូ ស៊ីឡិ ប្រធានODស្រុកព្រះស្ដេច។

២៖លោក យូ ស៊ីណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចត្រូវជា(បងបង្កើតរបស់លោក យូ ស៊ីឡិ)។

៣៖លោក ហាស់ ចំរើន អនុប្រធានប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។

៤៖លោក ឌៀប សាវរ័ត្ន គណនេយ្យមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។

៥៖លោក ជួប សេងវន្នី ទទួលបន្ទុកផ្នែកព័ត៌មានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។

៦៖អៀង ចន្ទរិទ្ធិ ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។

លិខិតនោះបានបញ្ជាក់ទៀតថា៖ អ្នកទាំង៦នាក់ខាងលើ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងកេងប្រវ័ញ្ចលុយក្នុងមន្ទីរពេទ្យ។ រួមមានលុយ.ប.ស.ស.ដែលទូទាត់ថ្លៃសេវាព្យាបាល.មន្ត្រីរាជការ កម្មករ កម្មការិនី និយោជិក កងកម្លាំងប្រដាប់អាវុធ។
ជាសមាជិកបេឡាជាតិ របបសន្តិសុខសង្គម មិនដែលចែកអោយបុគ្គលិកទេ។ ខណៈពួកខ្លួនខិតខំថែទាំព្យាបាល និងផ្ដល់សេវាកម្មដល់អ្នកជំងឺ ក៏ដូចជាអ្នកមកទទួលសេវា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ សូម្បីតែលុយក្បាលកូន ដែលសម្ដេច កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់ពេទ្យឆ្មប ក្នុង១ករណី៤០.០០០រៀល តែជាក់ស្ដែងទទួលបានតែ១៦.០០០រៀលតែប៉ុណ្ណោះ។

រីឯប្រាក់ចំណូលដែលបានពីការព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ ០១%សម្រាប់បង់ជូនរដ្ឋ ។
៣៩% សម្រាប់ផ្គត់ផ្គង់ក្នុងមន្ទីរពេទ្យ និង៦០% សម្រាប់បែងចែកដល់បុគ្គលិក។ ប៉ុន្តែជាក់ស្ដែងពួកគេពុំបានបែងចែងឱ្យបុគ្គលិកគ្រប់តាមលក្ខ័ណ្ឌ៦០%នោះទេ។ លើសជាងនេះទៅទៀត លុយវាយតម្លៃប្រចាំត្រីមាស១០០% ដែលមន្ទីរពេទ្យទទួលបាន។ គឺត្រូវបែងចែងឱ្យបុគ្គលិក៨០% និង២០%សម្រាប់ដំណើរការផ្គត់ផ្គង់មន្ទីរពេទ្យ។ លុះជាក់ស្ដែង៖ ពួកគេមិនដែលបែងចែក តាមការកំណត់របស់ក្រសួងសុខាភិបាលឡើយ។ ខណៈពួកគេរៀបគម្រោងធ្វើតារាង២ផ្សេងគ្នា ១ច្បាប់សម្រាប់ទុកឱ្យមន្ទីរសុខាភិបាលត្រួតពិនិត្យ។ រីឯ១ច្បាប់ទៀត ទុកបែងចែកដល់បុគ្គលិក ដែលតារាងទាំង២ច្បាប់នេះ មានតួរលេខខុសគ្នា ។

ចំពោះលុយរបស់មន្ទីរពេទ្យ(៦២០២៨).២៥០លានរៀល ក្នុង១ឆ្នាំៗ ដែលក្រសួងផ្ដល់ឱ្យ។ គឺក្រុមលោក យូ ស៊ីឡិ បានធ្វើវិក្កយបត្រក្លែងក្លាយ ដើម្បីកិបកេងលុយទាំងនោះទុកចែកបក្ខពួកខ្លួន។ ដោយមិនយកមកទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យឡើយ។

លើសជាងនេះទៅទៀតលោក យូ ស៊ីឡិ បានជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា(មន្ត្រីខ្មោច)ចំនួន៤នាក់ ដែលមានតែឈ្មោះ ប៉ុន្តែមិនមកបម្រើការងារ ដើម្បីកិបកេងផលប្រយោជន៍ផ្ទាល់ខ្លួន។ ទង្វើបែបនេះវាបានផ្ទុយទៅនិងគោលការរបស់ក្រសួងសុខាភិបាល យោងតាមអនុក្រឹត្យលេខ៦៥.អ.ន.ក្រ-ប.ក.ចុះថ្ងៃទី០១.ខែមេសាឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល។ ស្ដីអំពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា គឺមិនអនុញ្ញាតឱ្យប្រធានអង្គភាព ឬមន្ត្រីណាម្នាក់កាត់ប្រាក់បៀវត្ស.ម៉ោងយាម.ប្រាក់សម្រាលកូន.ប្រាក់ប៉ះពាល់សុខភាព.របស់បុគ្គលិក.និងលាភសការៈផ្សេងៗរបស់មន្ត្រីរាជការបានឡើយ។

ក្នុងករណីមានពាក្យបណ្ដឹងណាមួយនៅពេលស្ថាប័នមានសមត្ថកិច្ច ហើយរកឃើញថា៖ ប្រធានអង្គភាព ឬមន្ត្រីបានប្រព្រឹត្តកំហុសឆ្លងដូចខាងលើ.គឺនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ជុំវិញការចោទប្រកាន់នេះ សៀមរាបប៉ុស្តិ៍មិនទាន់ទទួលបានការបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធ ខាងលើនៅឡើយទេ។ ប៉ុន្តែលោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្ដេច បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា៖ លុយក្បាលកូន១ ករណី៤០.០០០រៀលនោះ។ គឺត្រូវបែងចែកជាមួយបុគ្គលិក ដែលចូលរួមសម្រាលកូន ខណៈឆ្មបបានតែ១៦.០០០រៀលប៉ុណ្ណោះ។ លោកសុំណូមពរថា រឿងនេះកុំផ្សាយអី។ ចំណែក លោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មិនអាចសុំការបកស្រាយ បំភ្លឺបាននៅឡើយទេដោយ
ទូរស័ព្ទចូលហើយ លោកបានចុចបិទ៕SRP

Read Previous

លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង ឧបត្ថម្ភអង្ករ៥តោន ដល់ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តសៀមរាប

Read Next

កាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង នាំយកនូវទេយ្យវត្ថុ និងថវិកា ប្រគេនដល់ ព្រះគ្រូចៅអធិការវត្តគគីរ