សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖លោក សូរ ប្លាតុង ប្រធានគណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ បានដឹកនាំក្រុមការងាររបស់អនុសាខា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរភូមិ ឃុំ សប្បុរសជន បានចុះសំដែងសាកសួរសុខ ទុក្ខ និងនាំយកនូវទេយ្យវត្ថុនិងថវិកាប្រគេនដល់ព្រះគ្រូចៅអធិការវត្តគគីរ ស្ថិតនៅភូមិស្រិតខាងលិច ឃុំកន្ទ្រាំងស្រុកប្រាសាទបាគង ដែលវត្តព្រះអង្គអគ្គិភ័យបាន ឆាបឆេះ កុដិ០១ខ្នងទំហំ៦មx៩ម កំពស់ ៥ម ធ្វើពីឈើ ប្រក់ស៊ីប្រូ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១:១៥ នាទី។
ក្នុងឱកាសនោះដែរ លោកប្រធាននិងក្រុមការងារ បានចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុអគ្គិភ័យខាងលើ ដែលបណ្តាលឲ្យកុដិ០១ខ្នង ឆេះអស់ទាំងស្រុង ដែលជាបាត់បង់ សមិទ្ធផលដ៏ចំណាស់មួយ បន្សល់ទុកតាំងពីជំនាន់ចៅអធិការវត្តមុនៗ ហើយ លោកប្រធានក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ របស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តផងដែរថា បន្ទាប់ពី ឯក ឧត្តម បានដឹងដំណឹងនេះតាមរយ:ខ្ញុំព្រះករុណា ឯកឧត្តមប្រធាន ក៏មានការចូលរួម សោកស្តាយ ជាខ្លាំងផងដែរ និងចាត់ឲ្យក្រុមការងារអនុសាខាស្រុកចុះ ជួបសុខទុក្ខ និងនាំយកសម្ភារៈប្រគេនភ្លាមៗ ព្រោះអាធាតុត្រជាក់ បារម្ភព្រះកាយរបស់សង្ឃគ្រប់ព្រះអង្គ មិនមានបច្ច័យ៤ប្រើប្រាស់គ្រប់គ្រាន់។
លោកប្រធានបានបន្ត ទៀតថា ទេយ្យវត្ថុនិងថវិកា ដែលបាននាំយកមក ប្រគេននាពេលនេះ គឺជារបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក រដ្ឋបាលស្រុក និងសប្បុរសជនក្នុងស្រុក ដែលបានបរិច្ចាគ ដើម្បីប្រគេនចំពោះព្រះ សង្ឃផ្ទាល់ សម្រួល ទុក្ខ លំបាក ក្នុងកិច្ចការងារព្រះសង្ឃនាពេលនេះ។
សម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគេនចំពោះព្រះសង្ឃរួមមាន៖
សម្ភារនិងគ្រឿងឧបភោគបរិភោគ៖
របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត: អង្ករ ៦០គក្រ ភួយ២ ត្រីខ២យួរ មុង២ មី២កេស កន្ទេល២។
របស់រដ្ឋបាលស្រុក៖ មុង១០ ត្រីខ៥យួរ អង្ករ៥០ គក្រ ទឹកសុទ្ធ២កេស ភួយ៥
ថវិកា៖សរុប ១,៧១០,០០០រៀលក្នុងនោះ
– អនុសាខា ២០០,០០០រៀល
– លោក សូរ ប្លាតុង ២០០,០០០រៀល
– លោក ឌឿន ង៉ិក ៥០០,០០០រៀល
– លោក ឈួន លន់ ៤០,០០០រៀល
– លោក ស៊ី ហុង ៤០,០០០រៀល
– លោក ប្រាក់ លំអង ៥០,០០០រៀល
– លោក តាន់ វិច្ឆិកា រង្សី ៣០,០០០រៀល
– លោក ហ៊ីង ហាក់ ៥០,០០០រៀល
– លោក សុមន៍ សុវណ្ណ ២៥០,០០០រៀល
– លោក សុង លាងឆាយ ២៥០,០០០រៀល
– លោក ឃាម ឆាង ៥០,០០០រៀល និង
– សមាគមនារីស្រុក ៥០,០០០រៀល៕SRP




