ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ

មេប៉ូលិសខេត្តឧត្តរមានជ័យ រក្សាទុកល្បែងជល់មាន់ ដ៏ធំ នៅស្រុកអន្លង់វែង

លោក ជា សុផារ៉ា ថ្លែងប្រាប់ពលរដ្ឋឲ្យថែរក្សា បឹង ទំនប់ ប្រឡាយ មិនត្រូវលក់ដីដាច់ខាត

ឯកឧត្តមសុខ លូ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី

អ្នកលេងកាំបិតធំបីនាក់ ត្រូវបានឃាត់ខ្លួន

ឯកឧត្តមទៀ សីហា សូមអបអរសាទរខួបទី៣៦ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោហ៊ុន សែន

អភិបាលខេត្ត៖ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រែមុខមាត់ថ្មី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំ ដោះស្រាយ ការកំណត់ ព្រំប្រទល់ ខេត្តសៀមរាប និងឧត្តរមានជ័យ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:៥៨ ព្រឹក

សម្តេច ហេង សំរិន ទទួលម៉ាសនឹងជែលលាងដៃពីក្រុមហ៊ុនគ្រួសារកក់ក្តៅ

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ បានអនុញ្ញាតឱ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកជំទាវ ចូលជួបសម្តែងការគួរសម និងនាំយកអំណោយមានម៉ាស ចំនួន៥ម៉ឺនម៉ាស និងជែលលាងដៃចំនួន៣ពាន់ដប ដើម្បីចែកជូនមន្រ្តីរាជការក្នុងរដ្ឋសភា និងប្រជាពលរដ្ឋសម្រាប់ការពារការឆ្លងជំជឺកូវីដ១៩ នៅភូមិគ្រឹះចំការមនរាជធានីភ្នំពេញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់ក្រុមហ៊ុន ដែលបានរួមចំណែកការការពារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដល់ប្រជាជនលើសកលលោករួមទាំងកម្ពុជាយើងផង។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រយះពេលកន្លងមកនេះជំងឺកូវីដ១៩បានឆ្លងចូលក្នុងសហគមន៍យើងជាលើកដំបូង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ពិសេស ការចូលរួមយ៉ាងផុលផុសពីបងប្អូនប្រជាពលរដ្ឋយើង បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា) នៅកម្ពុជាបានទាន់ពេលវេលា ធ្វើឱ្យសភាពការណ៍មានការធូរស្រាលឡើងវិញ។

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដែលបានយកចិត្តខ្ពស់ពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ១៩ ជាសះស្បើយ និងបន្តតាមដានអ្នកពាក់ព័ន្ធមកធ្វើចត្តាឡីស័កទាន់ពេលវេលា និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ។

សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារនានា ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាត្រូវពាក់ម៉ាសជាប្រចាំ ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គម ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ ដើម្បីការពារនិងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មកលើខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង៕SRP

Read Previous

ស្ត្រីម្នាក់ដើរតាមផ្កូវ ត្រូវបានម៉ូតូបុកស្លាប់ នៅស្រុកជីក្រែង

Read Next

ពលរដ្ឋដាំឬស្សីធ្វើជារបងដើម្បីការពារដីរបស់ខ្លួនត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរាចុះទៅហាមឃាត់និងឲ្យម្ចាស់រុះរើចេញវិញ