ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:២៥ ល្ងាច

ពលរដ្ឋដាំឬស្សីធ្វើជារបងដើម្បីការពារដីរបស់ខ្លួនត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរាចុះទៅហាមឃាត់និងឲ្យម្ចាស់រុះរើចេញវិញ

ខេត្តសៀមរាប៖ពលរដ្ឋ ដាំឬស្សីធ្វើជារបង ដើម្បីការពារ ដីរបស់ខ្លួន ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរា ចុះទៅហាមឃាត់និងឲ្យម្ចាស់រុះរើចេញវិញ។

ប្រជាពលរដ្ឋឆ្ងល់ថាដីរបស់ខ្លួន បើគ្រាន់តែដាំឬស្សីធ្វើជារបងការពារ បែជាអាជ្ញាធរអប្សរា មកហាមឃាត់បែបនេះ តើសមដែរឬទេ?

ទីតាំងដែលពលរដ្ឋ ដាំឬស្សី ដើម្បីការពារដី របស់ខ្លួន ស្ថិតនៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពពីពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប បានឲ្យដឹងថា កន្លងទៅពួកគាត់ ដាំដំណាំផ្សេងៗ ដើម្បីហូប ឬធ្វើរបងការពារដី របស់ខ្លួន ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរា ចុះមកហាមឃាត់និងដកក្រវ៉ាត់ចោល គ្មានការយោគយល់នោះឡើយ។ ទោះយ៉ាងណា ពលរដ្ឋ សុំសំណូមពរដល់អាជ្ញាធរជាតិអប្សរា មេត្តា អធ្យាស្រ័យនិងយោគយល់ ដល់ពួកគាត់ក្នុងការធ្វើរបងការពារដីឬដាំដំណាំដើម្បីហូបផង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានលើកឡើងថា ប្រសិនជាកម្លាំងអាជ្ញាធរជាតិអប្សរាចុះទៅរុះរើ ការដាំឬស្សីរបស់គាត់នោះ ពួកគាត់នឹងប្ដឹងទៅស្ថាប័នតុលាការ ជាក់ជាមិនខាន។

ជុំវិញការលើកឡើងរបស់ពលរដ្ឋ នេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយ ពីអាជ្ញាធរជាតិអប្សរានៅឡើយទេ៕SRP

Read Previous

សម្តេច ហេង សំរិន ទទួលម៉ាសនឹងជែលលាងដៃពីក្រុមហ៊ុនគ្រួសារកក់ក្តៅ

Read Next

មន្ត្រីថា នឹងដាំស្មៅ រួមទាំងផ្កាចម្រុះពណ៌ ក្នុងផ្ទៃរង្វង់មូលដ៏ធំ គ្មាន២នៅកម្ពុជា អោយស្រស់ស្អាតឡើងវិញ