សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់ ខណ:ឪពុកម្ដាយជាប់រវល់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥ និង០០នាទីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិខាន់សរ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកអង្គរជុំ បានរាយការណ៍ថា ជនរងរងគ្រោះ មានឈ្មោះ កំសត់ សុវណ្ណ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុគឺ ឪពុកម្ដាយ ជាប់រវល់នៅខាងមុខផ្ទះ កូនដើរទៅលេងទឹកស្រះក្រោយផ្ទះ បណ្ដាលឲ្យលង់ស្លាប់តែម្ដង៕SRP