មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តបាត់ដំបង៖ស្ត្រីម្នាក់បានចតម៉ូតូ ចូលទៅក្នុងផ្សារ ដើម្បីទិញត្រី ត្រូវចោរកាច់កយកម៉ូតូ ទៅបាត់។
ហេតការណ៍បានកើតឡើង នៅព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីស្ថិតនៅត្រង់ចំណុច ផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ស្ត្រីឈ្មោះគង់ វល័ក្ខ ភេទស្រីអាយុ២៦ឆ្នាំមុខរបរជាងអ៊ុតសក់រស់នៅម្តុំស្រែ១០០ភូមិដាស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានប្រាប់អ្នកយកព័ត៌មាន ថា គាត់ជាម្ចាស់ម៉ូតូ ដែលចោរកាច់ក យកទៅបាត់។ ម៉ូតូម៉ាកហុងដាគ្លីកពណ៌សពាក់ស្លាកលេខ បាត់ដំបង 1AE7744។
ស្ត្រីរូបនេះបន្តទៀតថា មុនដំបូងគាត់បានជិះម៉ូតូចេញពីផ្ទះ ដើម្បីមកផ្សារទិញត្រីត្រង់ចំណុចនៅផ្សារបឹងឈូក ក៏បានឈប់នៅក្បែរ ផ្សារចាក់សោរកចោល មិនបានយកផ្ញើរចំណតផាសុីម៉ូតូនោះទេ ដោយគិតថាចូលតែប្រហែលជា១០នាទី លុះពេលចេញពីផ្សារមកវិញ ក៏មិនឃើញម៉ូតូតែម្តង។
គួរបញ្ជាក់ថា ក្រោយកើតហេតុ រួចនៅព្រឹកថ្ងៃដដែល ស្ត្រីជាម្ចាស់ម៉ូតូ ក៏បាន ទៅដាក់ពាកបណ្តឹង នៅប៉ុស្តិ៍ប៉ូលិស ដើម្បីឲ្យជួយ អន្តរាគមន៏នឹងស្វែងរកម៉ូតូរបស់ខ្លួនមកវិញផងដែរ៕SRPដោយប៊ុនថេត


