មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តកំពង់ចាម៖បុរសម្នាក់ បេីករ៉ឺម៉កម៉ូតូ ដឹកទឹកសុទ្ធ ធ្លាក់ប្រឡាយលូដោយខ្លួនឯង បណ្តាលឲ្យរងរបួសសន្លប់ធំ ត្រូវបាន ប្រជាពលរដ្ឋ ជួយសង្រ្គោះ និងតេទូរស័ព្ទហៅរថយន្តមណ្ឌលសុខភាព ដឹកយកទៅមន្ទីរពេទ្យ តែចំរថយន្តខូច។
ហេតុការណ៍នេះ បានកេីតមានឡើង នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅលេីផ្លូវកៅស៊ូលេខ៦០ ស្ថិតក្នុងអូរកំបោរ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពបានឲ្យដឹងថា បុរសរូបនេះ ត្រូវបានប្រជាពលរដ្ឋ បានជួយសង្គ្រោះជាបឋម ព្រមទាំងតេទូរស័ព្ទហៅរថយន្តមណ្ឌលសុខភាពឃុំថ្មពូន តែរថយន្តខូច ហើយត្រូវបានហៅបន្តទៅរថយន្តមណ្ឌលសុខភាព ឃុំក្រូច ដែលមានចំងាយប្រមាណជា៧គីឡូម៉ែត្រ តាំងពីម៉ោង១០និង១៥នាទី រហូតដល់ម៉ោង១១និង៥នាទី ទើបរថយន្តសង្គ្រោះមកដល់ ដេីម្បីដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ខណៈអាការៈធ្ងន់ធ្ងរទៅៗ។
ដោយឡែកសមត្ថកិច្ចនគរបាល ក្នុងមូលដ្ឋាន មិនបានឃេីញវត្តមាន មកកន្លែងកើតហេតុនោះទេ។
លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាល ស្រុកព្រៃឈរ បានឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប្រហែលជាគ្មានអ្នករាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទេីបមានបញ្ហាយឺតយ៉ាវបែបនេះ។ ទោះជាយ៉ាងណាលោកបានបញ្ជាឲ្យកម្លាំងជំនាញចុះពិនិត្យ និងប្រមូលសម្ភារទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ នៅពេលក្រោយ៕SRP


