សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖អគ្គិភ័យ បានឆាបឆេះកុដិវត្តតាហង្ស
រង្សីសរារាម ទាំងស្រុង។
ហេតុការណ៍បានកើតឡើង នៅល្ងាចនៅថ្ងៃទី២០ ខែធ្នូ ម្សិលមិញ ស្ថិតនៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប។
សមត្ថកិច្ចស្រុកពួក បានរាយការណ៍ថា
កុដិ ដែលរងការឆេះ មានទំហំបណ្តោយ២១ម៉ែត្រ
ទទឹង៧/៥០ម៉ែត្រ សង់ពីថ្ម
ក្រោមឈើលើប្រក់ស័ង្កសី
កំពស់៣ម៉ែត្រ។ ករណីនេះខូចខាត ស្បង់១៣ឈុត
-សៀវភៅធម៌សរុប៧ក្បាលគិតជាតំលៃ២០០០០០រៀល
នឹងសម្ភារប្រើប្រាស់មួយចំនួនផ្សេងទៀត។
សមត្ថកិច្ចបន្តថាមូលហេតុ តាមការសន្និដ្ឋាន
របស់លោកចៅអធិការវត្ត អាច
មកពីទុសេខ្សែភ្លើង៕SRP
