ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៦:៤៣ ព្រឹក

សម្ដេច ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តប៉ៃលិន ប្រារព្ធនៅសាលាខេត្តប៉ៃលិន។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិននាឱកាសនេះ បានប្រព្រឹត្តិទៅដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុវត្ថិភាពការពារជំងឺកូវីដ១៩ រួមមានការរក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស់, វាស់កំដៅ និងលាងដៃដោយទឹកអាល់កុល។

លោកជំទាវ បាន ស្រីមុំ អភិបាលថ្មីនៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញប្ដេជ្ញាចិត្តខិតខំបំរើជាតិ និងប្រជាជនក្នុងខេត្តប៉ៃលិនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេសេសនឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនគ្រប់វិស័យ នៅក្នុងនឹងបរិបទថ្មីនៃការប្រឈមការរីករាលដាលជំងឺកូវីដ១៩នេះ ។

អញ្ជើញថ្លែងសុន្ទរកថា និងមតិណែនាំនាឱកាសនោះ សម្ដេច ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តប៉ៃលិន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលខិតខំរួមគ្នាជំរុញការអភិវឌ្ឍខេត្តឲ្យសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ និងបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មិនឱ្យមានការចម្លងជំងឺនេះក្នុងសហគមន៍ នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ។

សម្ដេចក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ផាន់ ចាន់ធុល ដែលបានខិតខំសម្របសម្រួលដឹកនាំអភិវឌ្ឍន៍ ខេត្តប៉ៃលិន ឱ្យសម្រេចបានសមិទ្ធផលនានាជាច្រើន និងបានចូលរួមដោះស្រាយ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងពេលដែលឯកឧត្តមកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន នាពេលកន្លងមក ។

ជាមួយគ្នានេះ សម្ដេចក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវ បាន ស្រីមុំ ដែលត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិននាពេលនេះ និងសង្ឃឹមជឿជាក់ថាលោកជំទាវអភិបាលខេត្តថ្មីនឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍខេត្តប៉ៃលិនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

សម្ដេចបានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ផ្តល់ការគាំទ្រដល់លោកជំទាវ បាន ស្រីមុំ ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍខេត្តប៉ៃលិនឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍គូសបញ្ជាក់អំពីភាពចាំបាច់នៃការប្រមូលផ្ដុំកម្លាំងផ្ដោតលើកិច្ចការអាទិភាពមួយចំនួន ដូចជា ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, អំពីការផ្តល់សេវាសាធារណៈ និងការបន្តអនុវត្តវិធានការនានាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់នានា បណ្តាលមកពីវិបត្តិនៃជំងឺនេះ។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្ដេចឧបនាយករដ្ឋមន្រ្តីបានរំលឹកជូនអង្គពិធីអំពីករណីឆ្លងជំងឺកូវីដ១៩ក្នុងកម្រិតសហគមន៍នៅខេត្តសាមុតសាខនប្រទេសថៃជាង៥០០ករណីក្នុងមួយថ្ងៃដែលជាករណីកើនឡើងដ៏គំហុក និងកំពុងបន្តឆ្លងក្នុងសហគមន៍នៅទីក្រុងបាងកក និងបានមានប្រសាសន៍ថាខេត្តប៉ៃលិនដែលជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ខ្ពស់តាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

មុននឹងបញ្ចប់សម្ដេចបានមានប្រសាសន៍បន្ថែមអំពីការពង្រឹងរបៀបរបបការងារដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដោយសម្ដេចបានណែនាំឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនការប្រាស្រ័យទាក់ទង ពង្រឹងរបៀបរបបធ្វើការងារ និងរួមសហការគ្នាក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្ត បន្តពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងខិតខំបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្រ្តី នៅតាមអង្គភាពនីមួយៗ និងបែងចែកប្រគល់ភារកិច្ចដល់មន្រ្តីរាជការគ្រប់ៗរូបឱ្យស្របតាមសមត្ថភាព មុខជំនាញ និងស្របតាមតួនាទី ភារកិច្ចនៃអង្គភាពដែលមន្រ្តីទាំងនោះកំពុងបំពេញការងារ សំដៅរួមគ្នា លើកកម្ពស់ប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចនៃអង្គភាពនីមួយៗ ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ៕SRP

Read Previous

ប៉ូលិសខេត្តបាត់ដំបង បង្ក្រាបល្បែងស៊ីសង ២កន្លែង ឃាត់មនុស្ស៦នាក់

Read Next

ចាប់ខ្លួនមនុស្ស៥នាក់ នៅខេត្តសៀមរាប ពាក់ព័ន្ធករណីលួចម៉ូតូ