មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួនជាពាក់ព័ន្ធករណីលួចម៉ូតូនៅខេត្តសៀមរាប។ ក្នុងនោះ ដកហូតម៉ូតូល្មើសច្បាប់បានចំនួន៦គ្រឿងផងដែរ។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៩ នឹងទី២០ខែធ្នូឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកចំនួន៣គឺសូទ្រនិគម,ស្រុកវ៉ារិននិងក្រុងសៀមរាប។
ការចុះបង្ក្រាបនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យ នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប បានសហការជាមួយ នគរបាលក្រុងសៀមរាប,ស្រុកសូទ្រនិគម,ស្រុកវ៉ារិន។
ជនសង្ស័យទី១ឈ្មោះ ទេព សាភាព ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនិងគោយន្ត។
ទី២ឈ្មោះ ឈិត ស៊ីញ ភេទស្រីអាយុ៣៩ ឆ្នាំ មុខរបរមេផ្ទះទាំង២នាក់ខាងលើរស់នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។
ទី៣ឈ្មោះ វ៉ាន់ សឿម ហៅ វ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងធ្វើសោរ បច្ចុប្បន្នស្នាក់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ទាំង០៣នាក់ ពាក់ព័ន្ធទទួលផលចោរកម្ម។
ទី៤ឈ្មោះ វឿន លន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិ ដូនហុង ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប ពាក់ព័ន្ធអំពើលួចម៉ូតូ។
ទី៥ឈ្មោះ ឆុន បារាំង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលភូមិជ្រាវ សង្កាងត់ជ្រាវ ក្រុងសៀមរាប។
ជនសង្ស័យទាំង៥នាក់ ត្រូវបាននគរបាល បញ្ជូនទៅសាលាដំបូង ចាត់ការបន្តតាមផ្លូវច្បាប់ នៅថ្ងៃទី២១ខែធ្នូ នេះ៕SRP





