សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តឧត្ដរមានជ័យ៖កម្លាំងសមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងអ្នកលេងរត់អស់ ចាប់បានតែវត្ថុតាង។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា៖ក្រោយពីបានទទួលព័ត៌មានពីបណ្ដាញសង្គម និងសាព័ត៌មាន នៅរសៀលថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០ នេះលោកបានចាត់កម្លាំងនគរបាលស្រុកអន្លង់វែង ជាបន្ទាន់ ឲ្យសហការជាមួយ ប៉ុស្តិ៍នគរបាល រដ្ឋបាលថ្លាត ចុះធ្វើការបង្ក្រាបសង្វៀនជល់មាន់ចល័ត ១កន្លែង នៅចំណុចផ្ទះទុកចោលក្នុងចំការស្វាយ ស្ថិតក្នុងភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងកិច្ចប្រតិបត្តិការ កម្លាំងបង្រ្កាប និងដកហូតបានវត្ថុតាងរួមមាន៖ មាន់ចំនួន ០៧ក្បាល, ម៉ូតូចំនួន ០២គ្រឿង, ស៊ុមសម្រាប់ក្រូបមាន់ចំនួន ០៦, ខ្នាយផ្លែដែកចំនួន ០២គូ, តង់ធ្វើសង្វៀនជល់មាន់ចំនួន ០៤ផ្ទាំង, ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន ០១, ថ្នាំបាញ់ចំនួន០២កំប៉ុង, កន្ត្រកសម្រាប់ដាក់មាន់ចំនួន ០៧ និងស្គុតសម្រាប់រុំជើងមាន់មួយចំនួនទៀត។ ចំណែកអ្នកលេងបានរត់បាត់អស់៕SRP








