មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖យ៉ាងហោចណាស់
មនុស្សម្នាក់ បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើង វេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០ នៅលេីផ្លូវជាតិលេខ៦ ស្ថិតនៅភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង។
សមត្ថកិច្ចស្រុកជីក្រែងបានរាយការណ៍ថាករណីនេះគឺ រវាងរថយន្តម៉ាក Mazda ពណ៌ត្រេអុី ពាក់
ស្លាកលេខ ខេមរភូមិន្ទ02- 2.9574(ទិសដៅពីលិចទៅកេីត ) និងរថយន្តម៉ាក Jeep ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BE1738 (ទិសដៅពីកេីតទៅលិច )បញ្រ្ចាស
ទិសគ្នា) បណ្តាលអោយស្លាប់មនុស្សម្នាក់ និងរបួសមនុស្សចំនួន 03នាក់។
ជនរងគ្រោះ
1-ឈ្មោះ សំ ពាយ ភេទប្រុស អាយុ 44ឆ្នាំមានទីលំនៅ បុរីប៉េងហួត ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ ស្លាប់ )
2- ឈ្មោះ ពុធ ពិសី ភេទស្រី អាយុ 38ឆ្នាំមានទីលំនៅ បុរីប៉េងហួត ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ របួសធ្ងន់ )
3- ឈ្មោះ យូរ រ៉ូ ភេទប្រុស អាយុ 02ឆ្នាំ
( ជាកូនជនរងគ្រោះខាងលេីរបួសស្រាល)
4-ឈ្មោះ សួន សុកូឡា ភេទប្រុ អាយុ29
ឆ្នាំមានទីលំនៅ ភូមិកងតាណឹងទី8 ឃុំកងតាណឹម ស្រុកកងមាស ខេត្តកំពង់ចាម ( អ្នកបេីកបររថយន្ត Jeep របួសស្រាល )។
ជនរងគ្រោះ ត្រូវបានគេបានបញ្ជូនទៅមន្ទីរពេទ្យស្រុកសូទ្រនិគម។ ចំណែកអ្នកបេីកបររថយន្តម៉ាកMazdaពណ៌ត្រេអុី គេចខ្លួនបាត់។ រថយន្តទាំង 02គ្រឿងយកមករក្សាទុកនៅអធិការនគរបាល ស្រុកជីក្រែងដើម្បី អនុវត្តតាមនិតិវិធី៕SRP

