មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តឧត្ដរមានជ័យ៖លោកប៉ូលិស ស័ក្ដិ៥ ម៉ា សុភាព ប្រធានផ្នែកសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ត្រូវបានស្ត្រីម្នាក់ឈ្មោះ ហង្ស សំណាង អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ ប្ដឹងទៅតុលាការ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ករណី ថាបានបង្កហិង្សាទៅលើស្រ្ដីជាប្រពន្ធ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗ ស្ថិតនៅក្នុងបន្ទប់ស្នាក់នៅ ក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
បើយោងទៅតាមពាក្យបណ្ដឹងស្រ្ដីឈ្មោះ ហង្ស សំណាង ដាក់ទៅប្ដឹងទៅ តុលាការ មានខ្លឹមសារដូចខាងក្រោម ៖ ឈ្មោះ ម៉ា សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ ពីបទហិង្សាប្រព្រឹត្តដោយអនិតិសន្វាសជន គំរាមកំហែង ប្រព្រឹត្តនៅចំណុច ក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ឈ្មោះ ម៉ា សុភាព បានប្រើអំពើហិង្សានិងគំរាមកំហែង ជាច្រើនលើកច្រើនសារមកហើយ ធ្វើអោយនាងខ្ញុំ ទ្រាំរស់នៅមិនបានតទៅទៀតឡើយ និងបានសម្រេចិត្ដប្ដឹងមកសាលាដំបូងខេត្តឧត្ដរមានជ័យ និងទាមទារបស់របរនាងខ្ញុំមកវិញ និងទាមទាសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ ជាថ្លៃខាតបង់ពេលវេលា និងការចំណាយផ្សេងៗ ក្នុងការដំណើរនិតិវិធី និងអោយតុលាការផ្ដន្ទាទោសតាមច្បាប់។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ពីសំណាក់ប្រពន្ធ នេះ លោក ម៉ា សុភាព បានប្រាប់អ្នកសារព័ត៌មានថា៖ រឿងក្នុងគ្រួសារ អ្នកណា ក៏មានដែរ ប៉ះទង្គិចបន្តិចបន្តួច មិនគួរណាធ្វើបែបនេះទេ ដោយសារតែប្រពន្ធខ្លួនជឿលើម៉ែក្មេកទើបបកប្តឹងលោកបែបនេះ។
ចំណែកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការប៉ូលិសខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា៖
ព្រឹកនេះបុគ្គលិកហៅ សួរនាំហើយ៕SRP




