មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ នៅឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលនិយមប្រកបមុខរបរកសិកម្ម ប្រមាណជា៦០% លេីផ្ទៃដីប្រមាណ ជាង៥ពាន់ហិកតា នៅតែបន្តដាំដុះដំណាំចេកណាំវ៉ា ព្រោះវាមានទីផ្សារ ដែលអាចផ្គត់ផ្គង់ ជីវភាពក្នុងគ្រួសារ
បានយ៉ាងល្អប្រសើរ ។
លោកស្រី សុទ្ធ សុភាព ជាអ្នកដាំដំណាំចេកណាំវ៉ា និងជាឈ្មួញកណ្ដាលម្នាក់ រស់នៅភូមិទួលថ្ម ឃុំថ្មពូន បានឲ្យដឹងថា ការដាំចេកណាំវ៉ានេះ ក្នុងរយៈពេល១ខែ ត្រូវប្រមូលផលបាន២ដង ដោយក្នុង១ដងបានពី៣០០ទៅ៦០០ស្និត។ ចំពោះការប្រមូលទិញចេកណាំវ៉ា ជារៀងរាល់ថ្ងៃនេះ គឺគាត់បានទិញចូលក្នុង១ស្និតតម្លៃ១៥០០រៀល ហើយដឹកយកទៅលក់ នៅរាជធានីភ្នំពេញ ក្នុង១ស្និតតម្លៃ១៨០០រៀល ដោយក្នុង១រថយន្ត ពី២ទៅ៤ពាន់ស្និត។
ដោយឡែក លោកស្រី ថ្លាង ចាន់លីម រស់នៅភូមិទួលថ្ម ឃុំថ្មពូន បានឲ្យដឹងផងដែរថា ការប្រមូលទិញ ចេកណាំវ៉ានេះ ដែរ គាត់បានទិញចូលក្នុង១ស្និតតម្លៃ១៥រៀល ហើយដឹកយកទៅលក់នៅរាជធានីភ្នំពេញ ក្នុង១ស្និតតម្លៃ១៧០០រៀលទៅ១៨០០រៀល ដោយក្នុង១រថយន្ត ដឹកបានពី៣ពាន់ស្និត ទៅ៤ពាន់ស្និត ហេីយក្នុងខែដឹកបានពី៧ទៅ៨ជេីង ចំពោះប្រាក់ចំណេញត្រូវបែងចែក ទៅឲ្យថ្លៃឈ្នួល កម្មករ និងការដឹកជញ្ជូនផងដែរ។
លោក វុទ្ធី រស់នៅក្នុងឃុំថ្មពូន បានឲ្យដឹងថា ការប្រកបមុខរបរ ដាំដំណាំចេកណាំវ៉ានេះ គឺវាពិបាកកំណត់ដែរ ព្រោះទិន្នន័យមិនសូវទៀងទាត់ អាស្រ័យលើចេកដាំថ្មី និងចេកចាស់ ព្រមជាមួយអាកាសធាតុ តាមរដូវកាលទៀតផង ក្នុងនោះគាត់មានដីទំហំជាង៣ហិកតា ដោយប្រមូលផលបាន២ដងក្នុង១ខែ ដែលបានប្រាក់កម្រៃចាប់ពី៤០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ហិកតា គ្រាន់ដោះស្រាយជីវភាពក្នុងគ្រួសារ ។
សូមបញ្ជាក់ផងដែរថា ដំណាំចេកគឺមានសារសំខាន់ណាស់ សំរាប់ធ្វើម្ហូប និងចំនីអាហាររួមមាន យកផ្លែចេកមកធ្វើ ចេកឆាប ចេកចៀន ស្ករគ្រាប់ចេក ចំរាញ់ចេញជាស្រាចេក ហើយត្រសូង និងដើមគេយកធ្វើម្ហូប ឬអន្លក់ផងដែរ៕SRP




