ខេត្តបាត់ដំបង៖ផ្ទះនិងរោងស្តុកឥវ៉ាន់ ត្រូវបាន អគ្គិភ័យបំផ្លាញ ដោយការដុតទៀនទុកចោល។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចក្រុមទី១៩ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ផ្ទះត្រូវឆេះ មានទំហំ ៤ម៉ែត្រX៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដំបូលស័ង្កសី និងជញ្ជីងស័ង្កសី (ខូចខាតទាំងស្រុង ) មានម្ចាស់ឈ្មោះ យាន វឿត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រួមនិងសម្ភារខូចខាតមាន -កង់ចំនួន០១ គ្រឿង និងគ្រែដេក០១ សរុបជាទឹកប្រាក់ចំនួន ១០០០ដុល្លារនឹងរបស់របរជាច្រើនទៀត។
ចំណែករោងទាមស្តុកឥវ៉ាន់០១ខ្នង មានទំហំ ៦ម៉ែត្រX៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដំបូលស័ង្កសី និងជញ្ជាំងស្បូវ (ខូចខាត២០%) ដែលមានម្ចាស់រោងឈ្មោះ
វង់ សុផាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សរុបជាទឹកប្រាក់ ចំនួន១០០ដុល្លារ។
ករណីនេះ សមត្ថកិច្ច ចុះអន្តរាគមន៍ ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានទើប អាចគ្រប់គ្រង បានទាំងស្រុង មិនអោយឆេះរាលដាល ទៅផ្ទះអ្នកជិតនោះទេ។
សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ ដែលផ្តើមអោយមានអគ្គិភ័យនេះ គឺបណ្តាលមកពីលោក យាន វឿត ដែលជាម្ចាស់ផ្ទះខាងលើបានដុតទៀនទុកចោល ដើម្បីថ្វាយបង្គំព្រះពេលទៀបភ្លឺ ទើបបណ្តាលអោយឆេះតែម្តង៕SRPដោយប៊ុនថេត


