ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៧:១៥ ព្រឹក

អភិបាលខេត្តកំពង់ចាម៖ ត្រូវប្រើប្រាស់ ឲ្យអស់លទ្ធភាពធនធាន ដែល​យើង​មាន​ ដើម្បីបន្តអភិវឌ្ឍ ជីវភាព ពលរដ្ឋ ប្រសើរឡេីង

ខេត្តកំពង់ចាម៖លោ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ យើងត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ​ របស់ ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ឲ្យបានទាន់ពេលវេលា។​

លោកថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)​ ដែល​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២០​ នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ចាម​ ។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា បាន​លេីក​ឡើង​ថា​​ លទ្ធផលសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ សង្កាត់ ក្រុង ស្រុក ទទួលបានការគាំទ្រ​ សរុបចំនួន ២ ៣៧៤គម្រោង ស្មើនឹង៤៨% នៃគម្រោងស្នើឡើងចំនួន ៤ ៩១៣ គម្រោង ក្នុងនោះមានមន្ទីរ អង្គភាពគាំទ្របានចំនួន ២ ២២៤ គម្រោង និងអង្គការសង្គមស៊ីវិលគាំទ្របានចំនួន ១៥០គម្រោង។ ដោយឡែក គម្រោងវិនិយោគ កំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន ៣៩គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៣៥ ៥៤០ លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៣ គម្រោង ដែលត្រូវចំណាយថវិកាចំនួន ១ ៥៦៧ ០៣៨ លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២១។

លោក​អភិបាលខេត្ត​ បាន​សង្កត់​ធ្ងន់ថា​ គម្រោងទាំងអស់ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២១ សូមលោក -លោកស្រី ប្រធានមន្ទីរ អង្គភាពជំរុញការអនុវត្តគម្រោង នីមួយៗឲ្យចប់តាមការកំណត់ ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ។​ ជាមួយគ្នា​នោះ​ ក្រុមការងារកសាងផែនការខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវត្រៀមខ្លួន ចាប់ផ្តើមដំណើការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន នៅចុងខែមករា ដើម្បីដាក់ក្នុងផែនការ យុទ្ធសាស្រ្តថវិកាឲ្យបានទាន់ពេលវេលា ស្របតាមប្រកាសអន្តរក្រសួងលេខ ០១៤៩ ផក .ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០​ របស់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ ស្តីពី ការដាក់ឲ្យ ប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់​ ៕SRP

Read Previous

ផ្ទះនិងរោងស្តុកឥវ៉ាន់ ត្រូវបាន អគ្គិភ័យបំផ្លាញ ដោយសារដុតទៀន ទុកចោល

Read Next

អភិបាល ខេត្តកំពង់ចាម ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​​​​ ផ្លូវក្រាលកៅស៊ូ បេទីម ជាង៨០០ម៉ែត្រ