សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀល ថ្ងៃទី២៣ ខែធ្នូ ម្សិលមិញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជេីញចុះពិនិត្យគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូបេទីម លើកំណាត់ផ្លូវកម្ពុជាក្រោម ប្រវែង៨៤០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ពីរង្វង់មូល (១-៧៩) ដល់ក្រោយអង្គភាពរដ្ឋករទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដេីម្បីជំរុញដល់ការសាងសង់ ឲ្យមានគុណភាពល្អ និងការប្រើប្រាស់បានយូរអង្វែង។
ឆ្លៀតក្នុងឱកាសអញ្ជើញ ចុះពិនិត្យគម្រោងស្ថាបនា ផ្លូវ នេះដែរ លោក អ៊ុន ចាន់ដា បានជួបសំណេះសំណាលាល និងសាកសួរសុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវនោះ ដោយគាត់ពិតជាមានការត្រេកអរ ជាខ្លាំង ចំពោះរដ្ឋបាល ខេត្តកំពង់ចាម ដែលបានផ្តល់កញ្ចប់ថវិកាប្រចាំឆ្នាំ សម្រាប់ការកសាងផ្លូវមួយខ្សែនេះឡើង បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញយកទៅលក់នៅផ្សារបឹងកុកផងដែរ។
គួរបញ្ជាក់ផងដែរថា ជាមួយគ្នានោះក៏មានការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទAC ចំនួន៣ខ្សែផ្សេងទៀត រួមមាន៖ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។
ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
និងខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ៕SRP









