មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖ផ្ទះមួយខ្នងរួមនឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញដោយអគ្គីភ័យ។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥និង00នាទី ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯក
ទេព ពុំសែន បានឲ្យដឹងថា ម្ចាស់ផ្ទះ.រងគ្រោះឈ្មោះ សៅ កុសល់ ភេទស្រី អាយុ៤៤ឆ្នាំ (ប្រពន្ធ) និងប្ដីឈ្មោះ សេង មេត អាយុ៥៧ឆ្នាំ ជាកសិករ។
ករណីនេះបណ្ដាលឲ្យឆេះផ្ទះ១ខ្នងទាំងស្រុង ទំហំ៤ម៉ែត្រ × ៦ម៉ែត្រ ក្រាលក្ដារ ជញ្ជីងក្ដារ ប្រក់ស័ង្កសី កំពស់ពីដីទៅក្ដារក្រាល ២,៥០ម៉ែត្រ។និងឆេះអស់រួមមាន÷
-ស្រូវ ៨ការុងធំ (800Kg)
-អង្ករ ៧០គីឡូក្រាម
-ប្រាក់ចំនួន ២០.០០០០៛(ម្ភៃម៉ឺន)រៀល
-កង់ចំនួន ២គ្រឿង
-ទូរទស្សន៍ ១គ្រឿង
និងសម្ភាខោអាវពូកដេកចានឆ្នាំងមួយចំនួន។
ការអះអាងរបស់ម្ចាស់ផ្ទះមូលហេតុ៖ បណ្ដាលមកពីទុសេខ្សែភ្លើងត្រង់ចំណុចបារ៉ែតភ្លើង ឆេះ ហើយពួកគាត់ស្រែកហៅគ្នីគ្នាពន្លត់ភ្លើងមិនឈ្នះ។
មានការជួយអន្តរាគមន៍ ពីឡានទឹករបស់អធិការដ្ឋាន ប៉ុន្តែចូលមិនដល់ ដោយផ្លូវចង្អៀត មានចំងាយ២៥០ម៉ែត្រ ក្នុងនោះមានការជួយអន្ដាគមន៍ ពីកងកម្លាំង និងប្រជាពលរដ្ឋ ដោយប្រើម៉ូទ័របាញ់ និងដោយដៃ ផងដែរ៕SRP






