មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖នារីម្នាក់ត្រូវបាន នគរបាលប៉ុស្តិ៍ឃុំប្រដាក់ស្រុកបន្ទាយស្រីឃាត់ខ្លួន ករណីជួញដូរនិង ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
ការឃាត់ខ្លួននៅម៉ោង១៩និង ៣០នាទី ថ្ងៃទី ២៣ខែធ្នូ ២០២០ ចំណុចក្រោយវត្តព្រះដាក់ ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនសង្ស័យ ឈ្មោះខា សំអាត រស់នៅភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីន ០១កញ្ចប់តូច ទូរស័ព្ទ០១គ្រឿង។ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី៕SRP
