សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃពុធ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ
បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដេីម្បីពិភាក្សានិងអនុម័តលេីរបៀបវារៈសំខាន់ៗដូចខាងក្រោម ៖
១/ របាយការណ៍សកម្មភាពឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១។
២/ របាយការណ៍ចំណូល ចំណាយ ឆ្នាំ២០២០ និងការព្យាករណ៍ ចំណូលថវិកានៅឆ្នាំ២០២១។
៣/ ការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជាអាទិភាពនៅ ឆ្នាំ២០២១។
៤/ បញ្ហាផ្សេងៗ។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងមន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារមនុស្សធម៌ជួយដល់ប្រជាជនងាយរងគ្រោះបំផុតនៅទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការឆ្លេីយតបគ្រោះទឹកជំនន់នាពេលកន្លងមក និងចូលរួមប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជាតិ អន្តរជាតិទាំងអស់ដែលផ្តល់សេចក្តីទុកចិត្ត និងបរិច្ចាគធនធានជូនដល់កាកបាទក្រហមកម្ពុជា បេីទោះបីជា កាកបាទក្រហមកម្ពុជា បានផ្អាកការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដោយសារតែជំងឺកូវីដ-១៩ក៏ដោយ ហេីយជាពិសេសនោះ គឺព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ហេីយដែលកាកបាទក្រហមកម្ពុជា បានយកទៅចាត់ចែងជួយដល់ប្រជានុរាស្ត្រងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់អនុសាសន៍ដល់មន្ត្រីប្រតិបត្តិទាំងអស់ ទាំងថ្នាក់កណ្តាល សាខា-អនុសាខា ព្រមទាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវបន្តរក្សាសាមគ្គីភាព ពង្រឹងភាពរឹងមាំ ភាពម្ចាស់ការ និងខិតខំបំពេញការងារបន្ថែមទៀត ដើម្បីជួយសម្រាលការលំបាកជូនដល់ប្រជាពលរដ្ឋបានកាន់តែច្រើនថែមទៀត៕SRP


