សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖រថយន្តដឹកកូនជ្រូក បានបុក ផាស់ស្អាប់ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨និង០០នាទី ទី២៤ ខែធ្នូ ឆ្នាំ២០២០ លេីផ្លូវជាតិលេខ៦៧ ស្ថិតនៅចំណុចភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកប្រាសាទបាគង បាន
រាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ដឹកកូនជ្រូក ចំនួន៥០០ក្បាល ពាក់ស្លាកលេខ កពង់ស្ពី៣A០៤៥៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ មានទិសដៅពីត្បួងទៅជើង។ ចំណែក
ម៉ូតូកង់បី ផាស់ស្អាប់ ពាក់ស្លាកលេខ សៀមរាប ១AH ០៦៧៩ អ្នកបើកបរដោយឈ្មោះ ត្រា ភេទ ប្រុសអាយុ៤០ ឆ្នាំភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពីជើងទៅត្បួង បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ។
តាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ អ្នកបេីកបរម៉ូតូកង់បី ផាស់ស្អាប់ សង្ស័យអបើកបរល្បឿនលឿន មិនប្រកាន់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន។
សុំបញ្ជាក់ថារថយន្តនិងម៉ូតូកង់បី ផាស់ស្អាប់ សមត្ថកិច្ច យកទៅ រក្សាទុកនៅអធិការនគរបាលស្រុកប្រាសាទបាគង ដើម្បីរង់ចាំការដោះស្រាយ៕SRP




