ព័ត៌មានទាន់ហេតុការណ៍ :

លោកខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ខួប១០ឆ្នាំ នៃកិច្ចដំណើរការផ្សាយ វិទ្យុFMជាតិនគរភ្នំ ១០៣ និង៤ឆ្នាំ ទូរទស្សន៍ជាតិ មន្ទីរព័ត៌មានខេត្តសៀមរាប

លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតីកិច្ចប្រជុំ បច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ

អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ផ្ដើមបើកកិច្ចប្រជុំនារសៀលថ្ងៃនេះនៅខេត្តសៀមរាប

ខេត្តព្រះវិហារប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងសមាគមអតីតយុទ្ធជន

ចងគំនុំ កាប់ច្រឡំ ចំប្អូនជីដូនមួយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

សម្ដេច ស ខេង អញ្ជើញប្រកាស ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅ ប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩

លោកស្រី​​ញួង​ ចរិយា​ អ៊ុន​ ចាន់ដា សាទរលទ្ធផល​ ដែលសម្រេចបាន ប្រចាំឆ្នាំ២០២០

អាជ្ញាធរខេត្តព្រះវិហារ ប្រជុំបូកសរុប លទ្ធផលការងារ ចុះពិនិត្យ ចងក្រងឯកសារទីតាំងដី នៅតាមបណ្តាក្រុង-ស្រុក

សម្ដេចហ៊ុន សែន ប្រកាសបន្តកាត់បៀវត្ស ៧ខែទៀត ជូនក្រសួងសុខាភិបាល

សម្តេច ហេង សំរិន អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុយ វេងគីនាយករងខុទ្ទកាល័យរបស់សម្តេចផ្ទាល់

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៥:០៨ ល្ងាច

រថយន្ត៣គ្រឿង និងម៉ូតូ១ បុកគ្នា នៅស្រុកក្រឡាញ់ បណ្ដាលឲ្យរបួស ធ្ងន់ស្រាល៧នាក់

ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សចំនួន ៧នាក់ បានរងរបួស ធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងទៀបភ្លឺ រវាងរថយន្តធុនធំនិងម៉ូតូ ព្រមទាំងរថយន្តតូច២គ្រឿង នៅលើ ផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះគីឡូ
លេខ 353និង354ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់  ខេត្តសៀមរាប (មុខសាលារៀនសាមគ្គី)។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច
ស្រុកក្រឡាញ់ បានបង្ហាញថា៖ រថយន្តធុនធំ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ខៀវ.លឿង ពាក់ផ្លាកលេខ តាកៃវ3A2926 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូមួយគ្រឿង ពីក្រោយម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FZ.1786 បើកបរដោយ ឈ្មោះ
ហុំ គិមស៊ីន ភេទស្រី អាយុ ៣៣ឆ្នាំ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់)
ហើយបន្តបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក ហៃលុចរីវ៉ូពណ៌ស ដែលកំពុងឈប់ នៅចិញ្ចើមផ្លូវខាងស្ដាំ បែរក្បាលទៅទិសខាងកើត ពាក់ផ្លាកលេខ ភ្នំពេញ2AC.1416 បើកបរដោយឈ្មោះ ឡម សុផល ភេទប្រុសអាយុ45ឆ្នាំ រស់នៅភូមិជប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយរថយន្តធុនធំ បានរេចង្កូតទៅឆ្វេងដៃបុកប៉ះជាមួយរថយន្ត masda មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2.BT .2988 បើកបរដោយឈ្មោះ ឡឹក ស៊ីនួន ភេទប្រុស អាយុ 45ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល មានអ្នករួមដំណើរជាមួយ៤នាក់ទៀត។

ទី១ឈ្មោះឈ្មោះសុខ ម៉េងស៊ឹម ភេទប្រុស 46ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់។

ទី2 ឈ្មោះយេន សាំងសានុត ភេទប្រុស អាយុ 39 ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល។

ទី3 ឈ្មោះកង គឹមហាក់ ភេទប្រុសអាយុ 46 ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប របួសស្រាល។

ទី4 ឈ្មោះ សម សែន អាយុ46ឆ្នាំ រស់នៅភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល។ចំណែកអ្នកបើកបររថយន្តធុនធំ បានចុះរត់គេចខ្លួនបាត់។

ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តស៊ីរ៉ែន របស់ស្នាក់ការអាវុធហត្ថ 610 ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងនោះខូចខាតម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត 3គ្រឿងធ្ងន់។

មូលហេតុបណ្តាលមកពី អ្នកបើកបររថយន្តធុនធំមានល្បឿនលឿន។ វត្ថុតាង ទាំងអស់កម្លាំងចរាចរណ៍ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕SRP

Read Previous

សម្ដេច ស ខេង ផ្ញើសារជូនពរ សម្ដេច ហ៊ុន សែន និងភរិយា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល

Read Next

សម្ដេច ស ខេង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល