ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:១៨ ល្ងាច

សភាពាណិជ្ជកម្ម​ មណ្ឌល​ ខេត្តកំពង់ចាម​ មណ្ឌលគីរី​ ឧបត្ថម​ថវិកា​ ២០០០ដុល្លារ​ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩

ខេត្តកំពង់ចាម៖សភាពាណិជ្ជកម្ម មណ្ឌល​ខេត្តកំពង់ចាម​ មណ្ឌលគីរី​ ដឹកនាំ​ដោយ​លោក​ ឧកញ៉ា​ ហួត​ ឈឿន​ នាព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០នេះ​ បាន​នាំយកនូវ​ថវិកា​ ចំនួន​២០០០អាមេរិក​​ តាម​រយៈ​​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួម​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​ការ​ទិញវ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ សម្រាប់​ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាដោយឥតគិតថ្លៃ ។

លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងនូវ​អំណរគុណ​ចំពោះ​កាយវិការ​ សប្បុរសធម៌​​ របស់​សមាជិក​សភាពាណិជ្ជកម្ម​ មណ្ឌល​ខេត្តកំពង់ចាម​ មណ្ឌលគីរី​ ដែល​បាន​ឯកភាព​គ្នា​ ក្នុង​ការ​ឧបត្តម្ភ​ជា​ថវិកា​ ​ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​អាជ្ញាធរ​ខេត្ត​ ដេីម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-​១៩​ ដ៏​កាច​សាហាវ​នោះ។

គួរ​រំលឹក​ផង​ដែរ​ថា​ ក្នុង​អំឡុង​ខែ​មេសា​ ឆ្នាំ​២០២០​នេះដែរ​​ ​ខណៈ​ដែល​ជំងឺ​កូវីដ​-១៩​ បាន​បង្ក​ឲ្យ​មាន​ក្តីកង្វល់​ពី​គ្រប់​មជ្ឈដ្ឋាន​ផងនោះ សភាពាណិជ្ជកម្ម​ មណ្ឌល​ខេត្តកំពង់ចាម​ មណ្ឌលគីរី​ ដឹកនាំ​ដោយ​លោក​ ឧកញ៉ា​ ហួត​ ឈឿន​ ក៏​ធ្លាប់​បាន​នាំយក​នូវ​អំណោយ​ជាអង្ករ​ ចំនួន​៤តោន​ និង​ទឹក​ស៊ីអ៊ីវ​ ​១៦០យួរ​ ផ្តល់​ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ សម្រាប់​ចាត់ចែង​ក្នុង​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា​(កូវីដ​១៩)​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យេីងផង​ដែរ​៕SRP

Read Previous

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស៧នាក់ ករណី គ្រឿងញៀន

Read Next

ពលរដ្ឋ ស្រុកអង្គរធំ បន្តបិទផ្លូវ ដោយសារហុយដីខ្លាំងពេក ខណ: អាជ្ញាធរស្រុក មានភាពកំសោយ ជាមួយក្រុមហ៊ុន