សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តឧត្ដរមានជ័យ៖បុរសម្នាក់ ត្រូវបានប៉ូលិសខេត្តឧត្តរមានជ័យ ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី កត់ឆ្នោត ល្បែងស៊ីសង ឆ្នោតយួន។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការប៉ូលិស ខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែធ្នូ នេះថា៖ ក្រោយពីបានឃើញ បណ្ដាញព័ត៌មាន ចុះផ្សាយព័ត៌មានករណី ល្បែងស៊ីសង ឆ្នោតខុសច្បាប់ នៅស្រុកអន្លង់វែង ជាញឹកញាប់។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថានៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២០ លោកបានចេញបញ្ជាអោយ កម្លាំងអធិការដ្ឋាននគរបាល ស្រុកអន្លង់វែងស្រាវជ្រាវ នឹងបង្ក្រាបល្បែងស៉ីខុសច្បាប់(ឆ្នោតយួន) ០១ករណី នៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយឃាត់ខ្លួនមនុស្សម្នាក់។
ជនសង្ស័យមាន ឈ្មោះ ចែម វេហា អាយុ ៣៤ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ។
ដកហូតវត្ថុតាងរួមមាន៖ ក្រដាកត់លេខឆ្នោត ១១ សន្លឹក, សៀវភៅកត់លេខឆ្នោត ១ក្បាល, ស៉ីមីពណ៌ខ្មៅ០១, ប្រាក់រៀលចំនួន ១៥៩,៧៥០០៛ (មួយលានប្រាំសែនប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀលគត់),
ទូរស័ព្ទ១គ្រឿង, ប៉ិច០៣ដើម, ហ្វឺតទឹកពណ៌លឿង១ដើម,បន្ទាត់ជ័រ១,កាស្យូម៉ាកCASIOពណ៌ខ្មៅ ១,ម៉ាស៉ីនឆ្នោតកីឡាជាតិពណ៌ខ្មៅ១ និងកាបូបស្ពាយចំហៀង១៕SRP


