ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៧:៣១ ព្រឹក

ល្បែងឆ្នោតស៊ីសង កើតមាន យ៉ាងពេញបន្ទុក នៅស្រុកអន្លង់វែង តែការបង្ក្រាប បានតិចតួច

ខេត្តឧត្ដរមានជ័យ៖ប្រជាពលរដ្ឋ បានលើកឡើងថា ល្បែងស៊ីសង ប្រភេទឆ្នោត កន្ទុយលេខ និងឆ្នោតឡូតូ បានកើតមាន យ៉ាងអនាធិបតេយ្យ នៅ ក្នុងភូមិសាស្ត្រ ស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ តែសមត្ថកិច្ច បង្ក្រាបបាន តិចតួច ប៉ុណ្ណោះ។

ប្រជាពលរដ្ឋបន្តថា នៅក្នុងទឹកដីស្រុកអន្លង់វែង មានល្បែងឆ្នោតវៀតណាម និងឆ្នោតក្រុមហ៊ុនស្របច្បាប់ កំពុងរីកដូចផ្សិត ប្រជែងគ្នា យ៉ាងគគ្រឹកគគ្រេង បំផុត ក៏ប៉ុន្តែអាជ្ញាធរសមត្ថកិច្ច ហាក់បីបង្រ្កាប លំៗ។

យោងតាមសេចក្តីរាយការណ៍មកថា មានស្ត្រីម្នាក់ជិះរថយន្ត ចុះផ្សព្វផ្សាយ ប្រមូលអតិថិជន លក់ឆ្នោតខ្មែរ ប៉ុន្តែ ពួកគេបាន បង្កប់ឆ្នោតវៀតណាម ខុសច្បាប់។ ករណីនេះពលរដ្ឋសង្ស័យថាប្រសិនបើគ្មានការឃុបឃិត ជាមួយអាជ្ញាធរសមត្ថកិច្ចទេ ស្ត្រីរូបនេះ មិនអាចធ្វើអ្វីតាមអំពើចិត្តបានឡើយ។

ជុំវិញព័ត៌មាននេះ ស្ត្រីរូបនោះ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីពិត ជាបានពឹង ស្វាមី ឲ្យជូនទៅខេត្តឧត្តរមានជ័យ ធ្វើដំណើរជិះរថយន្តស្លាកលេខនគរបាលមែន។ ដោយឡែក ក្រុមការងារ ជិះរថយន្តតូរីស១គ្រឿងផ្សេងទៀត បានចុះទំនាក់ទំនងនិងផ្សព្វផ្សាយលក់ឆ្នោតខ្មែរ និង ឆ្នោត មហាលាភឡូតូ ដែលជាឆ្នោតមានក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់រដ្ឋ។

ស្ត្រីរូបនោះបន្ថែមថា ក្នុងពេលចុះផ្សព្វផ្សាយនោះ ក៏បានប្រទះឃើញ ការលក់ឆ្នោតវៀតណាមខុសច្បាប់ ជាច្រើនទីតាំង ដែលមានមេធំម្នាក់ជាអ្នកកាង ឈ្មោះ មេខ្លា ដែលគេស្គាល់ថា ជាអ្នកមានប្រាក់ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប កូនកញ្ច្រែងរបស់គាត់ឡើយ និងតែងគំរាមឲ្យសមត្ថកិច្ច ចុះចាប់ បើមិនកត់ឆ្នោតនិងបញ្ជូនឲ្យក្រុមខ្លារបស់គេ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ល្បែងឆ្នោតស្របច្បាប់ កំពុងកើតមានយ៉ាងព្រោងព្រាត នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។ បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ យ៉ាងខ្លាំង អំពីសន្តិសុខសុវត្ថិភាព ជាពិសេស គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

ពាក់ព័ន្ធទៅនឹងល្បែងឆ្នោត ស្របច្បាប់នេះ ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ធ្លាប់បាន
ចេញសេចក្ដីបំភ្លឺថា៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សារព័ត៌មានមួយ បានចុះផ្សាយនូវអត្ថបទព័ត៌មានពាក់ព័ន្ធនឹងឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដែលបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងភរិយាកំពុងពង្វក់ពង្វីប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យលេងល្បែងស៊ីសង (លក់ឆ្នោតវៀតណាម-ខ្មែរ) ដោយធានាទាំងផ្លូវច្បាប់ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ពាក់ព័ន្ធដល់ព័ត៌មានខាងលើ ស្នងការនគរបាលខេត្តឧត្តរមានជ័យបានចាត់មន្ត្រីជំនាញបើកការស្រាវជ្រាវ ទទួលលទ្ធផលដូចខាងក្រោម៖
១-លោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) មានឈ្មោះ ទូច សុភា អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងភរិយាឈ្មោះ លី លីង (LY LING) ឆ្នាំកំណើត ១៩៨១ ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន អេវើរី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ( Every Bright Rich Trading Company., LTD) ។
២-ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន អេវើរី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ( Every Bright Rich Trading Company., LTD) ក្នុងការផ្សព្វផ្សាយ ចែកចាយ លក់ឆ្នោតមហាលាភឡូតូ និងលាភសម្បត្តិ ព្រមទាំងទទួលបានការអនុញ្ញាតធ្វើអាជីវកម្មឆ្នោតបន្ថែមមួយចំនួនទៀតដូចជា ឆ្នោតសន្លឹក ឆ្នោតកោសសន្លឹក ឆ្នោតកោសឌីជីថល (កោសភ្លាមឈ្នះភ្លាម) ឆ្នោតឡូតូ ៥ខ្ទង់ ៦ខ្ទង់ និង៧ខ្ទង់ (រួមមានរង្វាន់លួងចិត្ត ៥ខ្ទង់ ៤ ខ្ទង់ ៣ខ្ទង់ និង២ខ្ទង់) ដោយចេញលទ្ធផល២ដងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ប្រចាំខេត្តឧត្តរមានជ័យ គឺបានទទួលអាជ្ញាបណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្មពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តត្រឹមត្រូវ។
៣-លោកឧត្តមសេនីយ៍ឯក ទូច សុភា បានបំភ្លឺថា រថយន្តពាក់ស្លាកលេខនគរបាល 2-7712 ជារថយន្តស្ថិតក្នុងបញ្ជីគ្រប់គ្រងយានយន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោកទទួលបានការអនុញ្ញាតប្រើប្រាស់រថយន្តនេះជាមធ្យោបាយធ្វើដំណើរបំពេញភារកិច្ចប្រចាំថ្ងៃ និងម្តងម្កាលធ្លាប់បានប្រើប្រាស់ជូនក្រុមគ្រួសារធ្វើដំណើរកម្សាន្ត ប៉ុន្តែពុំធ្លាប់បានប្រើប្រាស់រថយន្តនេះជាមធ្យោបាយក្នុងប្រតិបត្តិការអាជីវកម្មរបស់ភរិយានោះទេ។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ បានលើកឡើងថា ចាប់តាំងពីមានល្បែងឆ្នោតខាងលើ នោះមក នៅក្នុងមូលដ្ឋានរបស់ពួកគាត់តែងតែមានអំពើចោរកម្ម ជាញឹកញាប់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំង។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្តមសេនីយ៍ហួត សុធី ស្នងការខេត្ត នឹងចុះបង្ក្រាបនូវល្បែងស៊ីសង ខាងលើជាក់ជាមិនខាន៕SRP

Read Previous

លោក ចាន់ អ៊ាន នាំយកអំណោយ សម្ដេច ស ខេង ជូនពលរដ្ឋ ៨៨គ្រួសារ នៅក្នុងឃុំព្រៃព្នៅ

Read Next

បើកបុករថយន្តពីក្រោយ នៅស្រុកពួក បោកក្បាល ស្លាប់ភ្លាមៗ