មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖រថយន្តចំនួនពីរគ្រឿងបានបុកគ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍បានកើតឡើងនៅវេលា ម៉ោង២០ និង៣០នាទី ទី២៨ ខែ ធ្នូ ឆ្នាំ២០២០ ត្រង់ចំណុច ផ្លូវហាយវ៉េចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ផ្លូវបំបែកជាបួន ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សមត្ថកិច្ច ស្រុកបន្ទាយស្រី បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាក ហ៊ីយ៉ានដាយមពណ៌ស-ខៀវ ពាក់ស្លាកលេខ កំពង់ចាម ៣A-៧៩៩៣ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ត្បូងឃ្មុំ៤A-០៦៨៩ បើកបរដោយឈ្មោះ អ៊ុច សុភិន ភេទ ប្រុស អាយុ ២០ឆ្នាំ រស់ នៅ ភូមិ ឬស្សីវាល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទិសដៅពីជើង ទៅ ត្បូង ទៅបុកនឹងរថយន្តម៉ាក Kai Morningពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប ២B-២១៨៩ បេីកបរដោយឈ្មោះ អាំង ស៊ីផេង ភេទប្រុស អាយុ៣២ឆ្នាំ រស់ នៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យរងរបួសធ្ងន់។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ រថយន្តដឹកទំនិញ បើកបរក្នុងល្បឿនលឿនចំណុចផ្លូវប្រសព្វបំបែកជាបួន ខ្វះ ការ ប្រុងប្រយ័ត្ន នឹង រថយន្ត១គ្រឿងទៀតឆ្លងផ្លូវ បំបែកជាបួន ដោយខ្វះការប្រុងប្រយ័ត្ន៕SRP

