ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ

មេប៉ូលិសខេត្តឧត្តរមានជ័យ រក្សាទុកល្បែងជល់មាន់ ដ៏ធំ នៅស្រុកអន្លង់វែង

លោក ជា សុផារ៉ា ថ្លែងប្រាប់ពលរដ្ឋឲ្យថែរក្សា បឹង ទំនប់ ប្រឡាយ មិនត្រូវលក់ដីដាច់ខាត

ឯកឧត្តមសុខ លូ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី

អ្នកលេងកាំបិតធំបីនាក់ ត្រូវបានឃាត់ខ្លួន

ឯកឧត្តមទៀ សីហា សូមអបអរសាទរខួបទី៣៦ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោហ៊ុន សែន

អភិបាលខេត្ត៖ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រែមុខមាត់ថ្មី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំ ដោះស្រាយ ការកំណត់ ព្រំប្រទល់ ខេត្តសៀមរាប និងឧត្តរមានជ័យ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:១២ ព្រឹក

លោកដួង តារា៖ ដល់ដីឡើងថ្លៃ ត្រូវប៉ាន់សូម្បីតែ ដីម៉ុង ក៏មានវិវាទដែរ

ភ្នំពេញ៖លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅយប់ថ្ងៃទី ៣០ ខែក្នុងឆ្នាំ ២០២០ នេះ បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា «ដល់ដីឡើងថ្លៃ ត្រូវប៉ាន់សូម្បីតែ ដីម៉ុង ក៏មានវិវាទដែរ»

លោកដួង តារា បានសរសេរយ៉ាងដូច្នេះថា៖កាលពីពេលថ្មីៗកន្លងទៅ ខ្ញុំបានជួយដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ លើករណីទំនាស់ដីម៉ុងមួយកន្លែងស្ថិតនៅភូមិសំបួរ ខណ្ឌដង្កោ ភ្នំពេញ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក តេង សារិទ្ធិ បានដាក់ពាក្យគោរពសុំជំនួយពីសម្តេចតេជោនាយករដ្ឋមន្រ្តី ស្នើសុំបើកផ្លូវចូលទៅកាន់ដីម៉ុងរបស់គាត់ (ផ្នូរកប់សព) ដោយសារគ្មានផ្លូវចូល ព្រោះម្ចាស់ដីជុំវិញបានធ្វើរបងព័ទ្ធជុំវិញដីរបស់គេអស់រៀងៗខ្លួន ដែលធ្វើអោយម្ចាស់ម៉ុងគ្មានផ្លូវចូលទៅកាន់ទីនោះ ជាពិសេសក្នុងរដូវបុណ្យទានម្តងៗ។

ករណីវិវាទនេះគឺស្ថិតនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងប្រជាពលរដ្ឋដែលជាម្ចាស់ម៉ុងឈ្មោះ ១)ឃុន សុធារី ,២)ឈ្មោះ តេង សារិទ្ធ ជាមួយនឹងភាគីម្ចាស់ដីជាប់ព្រុំដីម៉ុង គឺ ១)អ៊ុក សុវណ្ណ និង ២)ឈ្មោះ ហ៊ី រ៉ុង ។ ភាគីទាំង២ធ្លាប់បានប្ដឹងផ្តល់គ្នាទៅតុលាការ និងទៅអាជ្ញាធរពាក់ព័ន្ធកន្លងមកដែលបានធ្វើអោយបញ្ហានេះកើតមានជិត១ឆ្នាំមកហើយ។ ដោយសារអស់សង្ឃឹមភាគីម្ចាស់ម៉ុងក៏បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោតែម្តង។

នៅថ្ងៃទី ៣ធ្នូ ២០២០ ខ្ញុំបានចុះទៅពិនិត្យស្ថានភាពទីតាំងដីផ្ទាល់ គឺឃើញមានផ្លូវដើរចូលតាមច្រកផ្សេង (ដើរចូលពីលើលូបង្ហូរទឹកស្អុយ) ដែលអាចចូលទៅកាន់ដីម៉ុងបាន គឺល្មមតែមួយតួខ្លួន។ ចំពោះរថយន្តគឺមិនអាចបើកចូលរួចទេ។ ប៉ុន្តែមានប្រជាពលរដ្ឋដែលគ្មានជម្រករស់នៅ គឺពួកគាត់បានសង់ផ្ទះបិទលើផ្លូវចេញចូលទៅកាន់ដីម៉ុងនេះ ទើបធ្វើអោយម្ចាស់ដីម៉ុងគ្មានផ្លូវចេញចូល។

ក្រោយពីបានឃើញសភាពដូច្នេះហើយ ខ្ញុំបានពិភាក្សាជាមួយលោកមេភូមិសំបូរ វ៉ាន់ សារឿន លោកចៅសង្កាត់ និងភាគីម្ចាស់ដីដោយបានសម្របសម្រួលសុំបើកផ្លូវចូលទៅកាន់ដីម៉ុងដើម្បីដោះស្រាយបញ្ចប់វិវាទ។ ក្នុងនោះភាគីប្រជាពលរដ្ឋជិតខាងក៏បានលើកឡើងថា ពេលដីនៅថោក ម្ចាស់ម៉ុងមិនព្រមទិញដីទុកច្រកចូលទេ ទាល់តែគេទិញអស់ ហើយពេលនេះដីក្បែរៗម៉ុងក៏កាន់តែឡើងថ្លៃទើបម្ចាស់ម៉ុងរត់រកជំនួយ។

ដោយមានការគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន និងយោគយល់ចំពោះដំណោះស្រាយឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ទើបភាគីម្ចាស់ដី លោក អ៊ុក សុវណ្ណ បានយល់ព្រមកាត់ជញ្ជាំងរបងស៊ីម៉ងត៍ដែលខ្លួនបានសង់ព័ទ្ធដីដែលខ្លួនបានទិញហើយ ដើម្បីបើកច្រកផ្លូវទំហំល្មមរថយន្តចេញចូលបាន ឱ្យ លោក តេង សារិទ្ធ និង ឃុន សុធារី ម្ចាស់ដីម៉ុងបានប្រើប្រាស់ជាច្រកចេញចូល ។ ភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងសះជាបញ្ចប់វិវាទដែលមានការដឹងឮ និងចូលរួមពីមេភូមិសំបួរ នៃសង្កាត់ដង្កោផងដែរ ។ ទន្ទឹមនឹងនេះ ភាគីទាំងសង្ខាងបានបានយល់ដកពាក្យបណ្ដឹងផ្សេងៗដែលធ្លាប់ប្ដឹងផ្តល់គ្នាកន្លងមកទាំងនៅអាជ្ញាធរ និងនៅតុលាការហើយបានរាប់អានគ្នាឡើងវិញជាអ្នកជិតខាងល្អ។

ខ្ញុំសប្បាយចិត្តចំពោះភាគីមានវិវាទទាំងពីរដែលបានជ្រើសរើសយកដំណោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការដោយសន្តិវិធីឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ប្រកបដោយទឹកចិត្តចែករំលែកដើម្បីសេចក្តីសុខទាំងអស់គ្នា។

ខ្ញុំបាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសអោយខ្ញុំបាទបានចូលរួមជួយដោះស្រាយបញ្ហាវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋរបស់សម្តេច។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

សូមទេវតាឆ្នាំថ្មី ២០២១ នាំមកនូវសេចក្តីសុខដល់ពលរដ្ឋគ្រប់ៗរូបកុំបីខាន៕SRP

Read Previous

ព្រះម​ហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជសារជូន សម្តេចហ៊ុន សែន បង្ហាញ អបអរសាទរសមិទ្ធផល ដំណក់ប្រេង ប្រវត្តិសាស្រ្តថ្មី

Read Next

ចាងហ្វាងកាសែត គ្រោងប្ដឹង អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ពីបទសម្លាប់សត្វស្វា ដោយចេតនា