ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៦:២២ ព្រឹក

ចាងហ្វាងកាសែត គ្រោងប្ដឹង អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ពីបទសម្លាប់សត្វស្វា ដោយចេតនា

ខេត្តសៀមរាប៖តាមរយ:ខោនហ្វេសប៊ុកផ្លូវការ របស់ លោកផ្លុង រ៉េត ចាងហ្វាងកាសែត កាសែតកម្ពុជាសុវណ្ណភូមិ ថាលោកគ្រោងនឹងប្ដឹង លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា «ពីបទសម្លាប់សត្វស្វា ដោយចេតនា»

ការគ្រោងប្ដឹងមន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា នេះ ក្រោយពីមានហេតុការណ៍មន្ត្រីអាជ្ញាធរជាតិអប្សរានិងមន្ត្រីបាលព្រៃឈើ ចុះទៅប្រមូលសត្វស្វា នៅតំបន់ប្រាសាទបាយ័ន ដោយក្រុមមន្ត្រីជំនាញបានបាញ់ថ្នាំសន្លប់ទៅលើសត្វស្វា បណ្ដាលឲ្យសត្វស្វា ធ្លាក់ពីលើចុងឈើ មកចំថ្ម។ «ត្រង់ចំណុចនេះ មានការរិះគន់យ៉ាងខ្លាំងថា« បណ្ដាលឲ្យសត្វស្វា ចំនួន២ក្បាល បានងាប់»ប៉ុន្តែលោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បដិសេធថា «មិនមានសត្វស្វា ងាប់នោះទេ គឺគ្រាន់តែមន្ត្រីជំនាញបាញ់ថ្នាំឲ្យសន្លប់តែប៉ុណ្ណោះ» ។ 

«សំឡេង លោកឡុង កុសល»

ចំណែក លោក ផ្លុង រ៉េត ចាងហ្វាងកាសែត មួយរូបនៅខេត្តសៀមរាប ថាគ្រោង ប្ដឹងលោកឡុង កុសល។ ខាងក្រោមនេះ ជាសំណេររបស់លោកផ្លុង រ៉េត៖

ខ្ញុំបាទផ្លុង រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ មានគម្រោងដាក់ពាក្យប្ដឹង លោក ឡុងកុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា ពីបទសម្លាប់សត្វព្រៃ ដោយចេតនា ដែលបានបាញ់ស្វាពីក្បាលកាលពីម្សិលមិញ នៅប្រាសាទបាយ័ន បើមានបងប្អូនអ្នកថតរូប ឬអ្នកកាសែត ឬប្រជាពលរដ្ឋ ណាចូលរួម អាចផ្តិតក្រយ៉ៅដៃ ជាមួយខ្ញុំបាន ហើយសារនេះផងដែរ មិនមែនជាការ ញុះញង់ ឲ្យប្រជាពលរដ្ឋ ឬអាជ្ញាធរណា មួយ ប្រតិកម្ម ជាមួយ លោកឡុងកុសល ទេ គ្រាន់តែជាសារមួយ ដែលខ្ញុំចង់ឲ្យអ្នក ដែលស្រឡាញ់សត្វព្រៃ ចុះឈ្មោះជាមួយខ្ញុំ ផ្ដិតមេដៃប្ដឹងលោក ឡុងកុសល។

បើមានបងប្អូនណា យល់ព្រមតាមខ្ញុំ ខ្ញុំនឹងរៀបឯកសារហើយ ទាក់ទងមកខ្ញុំ។ តែបើគ្មានអ្នកឈឺឆ្អាតទេ ក៏ហីទៅចុះព្រោះថា ខ្ញុំម្នាក់ឯងក៏មិនអាចធ្វើអ្វីបានដែរ ចូលចាំសុភាសិតមួយនិយាយថា ចង្កឹះមួយបាច់ កាច់មិនបាក់ ដើមឈើមួយដើម ក៏មិនហៅថាព្រៃដែរ គួរណាស់តែលោកឡុង កុសល យកស្វាកាចនោះ ទៅចិញ្ចឹមបីបាច់ថែរក្សា ឬប្រគល់ឱ្យអង្គការ មិនគួរប្រើវិធានការ បាញ់សម្លាប់ជីវិតសត្វព្រៃនោះទេ ម្យ៉ាងវិញទៀត ស្វាដែលបាញ់សម្លាប់នោះ មិនមែនស្វាកាចនោះទេ។ រូបហ្វេសប៊ុគ តែខ្ញុំមានវីអូរបស់កូនចៅខ្ញុំ។

ទាក់ទង ថាលោក ផ្លុង រ៉េត គ្រោងប្ដឹង លោកឡុង កុសល ថាល្អតើ បានគាត់ចេញខ្លឹមសារចឹង បងក៏អរគុណដែរ ព្រោះស្វាហ្នឹងនឹងអត់មានងាប់ទេ ហើយរូបភាពគាត់ប្រើក្លែងក្លាយទាំងអស់។

«សំឡេង លោកឡុង កុសល»

ទោះយ៉ាងណា លោក សេក សេង អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាលនៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់AKPថា គិតត្រឹមល្ងាចនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្វាកាចចំនួន១៦ក្បាល ត្រូវបានចាប់ពីបរិវេណប្រាសាទបាយ័ន និងកំពុងបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ដោយលោកបានបញ្ជាក់ថា ពុំមានសត្វស្វាស្លាប់ដូចការចោទប្រកាន់នោះទេ ហើយស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនវិញហើយដែរ។

ដោយឡែក លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ផងដែរថា៖ «ការចាប់ស្វាកាចៗទាំងនេះ គឺដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរជាតិ អន្តរជាតិ និងសោភ័ណភាពប្រាង្គប្រាសាទ ខណៈដែលពួកវាធ្លាប់បានបង្ករបួសស្នាមដល់អ្នកទេសចរ និងរុញ ឬកាយ ឱ្យជ្រុះនូវថ្មប្រាសាទ ទម្លាក់ចុះក្រោម និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។  ខ្ញុំសូមជម្រាបជូនផងដែរថា ក្រុមការងារនឹងចាប់យកចេញតែស្វាកាចៗប៉ុណ្ណោះ គឺមិនធ្វើឡើងចំពោះសត្វស្វាទាំងអស់នោះទេ ហើយខ្ញុំក៏សុំច្រានចោលទាំងស្រុង នៅរូបភាពសត្វស្វារងរបួសដែលត្រូវបានចែកចាយ និងផ្សព្វផ្សាយ ដែលតាមពិតគឺស្វារងរបួសនេះ បានរងរបួសដោយត្រូវម៉ូតូបុក ហើយក្រុមអ្នកថតដាក់យូធូប បានថតយូរណាស់ហើយ និងបានផ្សព្វផ្សាយនៅលើបណ្តាញយូធូបផងដែរ”។

សូមរំលឹកថា ការចាប់សត្វស្វាកាចៗចេញពីតំបន់អង្គរ របស់អាជ្ញាធរជាតិអប្សរា មានទាំងអ្នកគាំទ្រ និងអ្នករិះគន់ នៅពេលដែលមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះចាប់ប្រមូលសត្វស្វាកាចៗទាំងនោះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ ជាក់ស្តែងនៅពេលដែលមន្រ្តីជំនាញកំពុងតែធ្វើការចាប់សត្វស្វាទាំងនោះ ឃើញមានក្រុមអ្នកថតសត្វស្វាបង្ហោះក្នុងយូធូប (Youtube) នៅតំបន់អង្គរជាច្រើននាក់បានសម្តែងការមិនសប្បាយចិត្ត ផងដែរ។

ក្រុមអ្នកថតសត្វស្វាបង្ហោះ ក្នុងយូធូបនៅតំបន់អង្គរ ដែលបានជួបតវ៉ាជាមួយមន្រ្តីអាជ្ញាធរអប្សរាបានលើកឡើងថា ពួកគាត់គាំទ្រចំពោះការចាប់យកសត្វស្វាកាចៗចេញពីតំបន់អង្គរនេះ ប៉ុន្តែលោកមានការអាណិតសត្វស្វាទាំងនេះ ព្រោះបើវាធ្លាក់មក ហើយចំថ្ម អាចនឹងរបួស ឬស្លាប់។

លោកបានបន្ថែមថា តាមពិតទៅសត្វស្វាកាចគឺមិនមែនស្វាដែលធ្លាប់រស់នៅតំបន់អង្គរនោះទេ គឺជាស្វាដែលពលរដ្ឋយកមកព្រលែង ហើយស្វាទាំងនោះមានទម្លាប់មិនល្អដូចស្វានៅតំបន់អង្គរ នោះទេ។ ប៉ុន្តែលោកបានបដិសេធថា ស្វាកាចគឺដោយសារតែក្រុមពួកគាត់អ្នកថតរូប។ ផ្ទុយទៅវិញពួកគាត់តែងតែ ផ្តល់ចំណីឱ្យពួកវាទៅវិញទេ។

ចំណែក លោក ឡុង កុសល បានបញ្ជាក់បន្ថែមថា ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស គឺតាមរយៈក្រុមដែលថតដាក់យូធូបនេះ ហើយបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ និងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ ប្រការនេះចាំបាច់ត្រូវតែយកចេញដើម្បីបញ្ចៀសបញ្ហាផ្សេងៗនាពេលអនាគត។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ៕SRP

Read Previous

លោកដួង តារា៖ ដល់ដីឡើងថ្លៃ ត្រូវប៉ាន់សូម្បីតែ ដីម៉ុង ក៏មានវិវាទដែរ

Read Next

ប្រពន្ធនៅតែផ្ទះ ពេលបានលុយ ទិញតែគ្រឿងស្រវឹងផឹក ប្ដីខឹងបង្កជម្លោះ បណ្ដាលឲ្យសន្លប់