មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍ាបានកើតឡើងម៉ោង១៥នឹង០០នាទី
ថ្ងៃទី០៣ ខែមករាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ខាងកើតស្ថានីយ៍ថ្លឹងរថយន្ត ក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកពួក បានរាយការណ៍ឲ្យដឹង នៅមុននេះបន្តិចថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ត នឹងម៉ូតូស្របទិសគ្នា ពីខាងកើត ទៅខាងលិច ដោយរថយន្តបុកម៉ូតូ បណ្ដាលអោយស្លាប់នឹងកន្លែងតែម្ដង។
ជនរងគ្រោះ ឈ្មោះ ម៉ៅ វ៉ាត អាយុ៧៤ឆ្មាំនៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ជិះម៉ូតីវេវឆ្នាំ២០០១ពណ៌ក្រហម ស្លាកលេខ ស្វាយរៀង១A.១៤៨៤។ ចំណែករថយន្តម៉ាកហៃឡែនឌ័រ ឆ្នាំ២០០១ពណ៌ស ស្លាកលេខ បាត់ដំបង ២B៣៦០៦ អ្នកបើកគេចខ្លួនបាត់។
បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ច មូលហេតុអាចម៉ូតូបត់ឆ្វេងឯរថយន្តបើកល្បឿនលឿន។ ករណីនេះនគរបាល ស្រុកចុះវាស់វែងនិងអនុវត្តតាមផ្លូវច្បាប់៕SRP


