មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖គិតត្រឹមថ្ងៃទី៣ខែមករាឆ្នាំ២០២១ ម្សិលមិញនេះ គ្រឿងបង្គំនៃផ្ទះចំនួន១៣៩ ខ្នងក្នុងចំណោមផ្ទះចំនួន ៤៣០ ខ្នង របស់ ពលរដ្ឋ ដែលបានស្មគ្រ័ចិត្ត រុះរើចេញពី ដីចំណី ស្ទឹង ទៅទីតាំងថ្មី ត្រូវបាន ក្រុម ការងារ នៃរដ្ឋបាល ក្រុងសៀមរាប ដឹកនាំដោយ លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ជួយដឹកជញ្ជូនចេញ ទៅទីតាំង ថ្មី នៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ការបញ្ជូនរថយន្តជាច្រើនគ្រឿង ទៅជួយដឹកជញ្ជូនសម្ភារ និងគ្រឿងឈើបង្គំ នៃផ្ទះពលរដ្ឋ ដែលបានរុះរើចេញពី ដីចំណី ស្ទឹង ទៅទីតាំងថ្មីនេះ គឺដើម្បីរួមចំណែកគាំទ្រដល់គម្រោងសាងសង់ ហេដ្ឋា រចនា សម្ព័ន្ធចំនួន ៣៨ខ្សែ និង ការស្តារស្ទឹងសៀមរាប ដែលជា អំណោយ ដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបានិង ដើម្បីរួមចំណែក សម្រាល ដល់ការលំបាក របស់ ពលរដ្ឋ ជាម្ចាស់សំណង់ មិនរៀបរយ លើដីចំណីមាត់ស្ទឹងសៀមរាប ដែលបានស្ម័ត្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី ផងដែរ។
គួរបញ្ជាក់ផងដែរថា ពលរដ្ឋ ជាម្ចាស់សំណងមិនរៀបរយ ដែលស្ម័ត្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី ចេញពីដីចំណីមាត់ស្ទឹងសៀមរាប នឹងទទួលបានគោលនយោបាយដីស្របច្បាប់ ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ជាមួយនឹងការបោះបង្គោលព្រំយ៉ាងច្បាស់លាស់ អណ្តូងទឹក ប្រពន្ធ័ភ្លើង បង្គន់អនាម័យ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សមស្រប ទៅតាមតម្រូវការក្នុងជីវភាព របស់ប្រជាពលរដ្ឋផងដែរ៕SRP




