ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៩:២៥ ល្ងាច

គោយន្តកន្ត្រៃ បុកម៉ូតូ២គ្រឿង នៅបាគង ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់

ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លាប់និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារគោយន្តកន្ត្រៃ បុកម៉ូតូ២គ្រឿង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី០៦ ខែមករា ឆ្មាំ២០២១ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប។

សមត្ថកិច្ចប្រាសាទបាគង បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍
នេះ រវាងគោយន្តកន្រ្តៃ និងម៉ូតូ២គ្រឿងបញ្រ្ជាសទិសគ្នា។
គោយន្តកន្រ្តៃ ម៉ាកគូបូតាពណ៌ក្រហម អ្នកបើកបរ រត់គេចខ្លួនបាត់បើកពីជើង ទៅត្បូង បុកម៉ូតូម៉ាកC៩០ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរឈ្មោះ ពុធ រ៉ាមី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប របួសធ្ងន់ បើកពីជើង ទៅត្បូង មានអ្នកជិះជាមួយ២នាក់
១-ភត់ រី ភេទស្រីអាយុ៣០ឆ្នាំ(របួសធ្ងន់)
២-ស្លាប់កូនក្មេងស្រីអាយុ២ឆ្នាំ នៅមន្ទីរពេទ្យ។ ជនរងគ្រោះ រស់នៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប។
បន្ទាប់មកគោយន្តកន្រ្តៃ ក៏បានទៅបុកម៉ូតូមួយទៀត ម៉ាកវេវ C១០០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១BN ៦៧៤៥
ទិសដៅ ពីត្បួង ទៅជើង បើកបរដោយ
ឈ្មោះ សង់ សាន អាយុ១៨ឆ្នាំ ភេទប្រុស របួសស្រាល។

សមត្ថកិច្ចខេត្តបានឲ្យដឹងថាមូលហេតុ អ្នកបើកបរ គោយន្តកន្រ្តៃ បត់ខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបាននាំយកគោយន្តកន្រ្តៃ និងម៉ូតូ ទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Read Previous

អាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនបុរស៣នាក់ ករណី គ្រឿងញៀន

Read Next

នៅមុននេះបន្តិច មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅក្បែរស្តុប ខាងកើតផ្សារលើធំថ្មី