មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖អ្នកជិះម៉ូតូម្នាក់ បានរងរបួស ដោយសារតែរថយន្តបុក ខណ:ពេលកំពុងបើកបត់ឆ្លងផ្លូវ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៩ និង០០នាទី ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១លើផ្លូវជាតិលេខ ៦៩ ត្រង់ចំណុចផ្លូវកែងអក្សតេ ស្ថិតនៅ ភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រវាងម៉ូតូនិងរថយន្ត។
សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាកកាមរីពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ២P៥៦៦២អ្នកបើកបរដោយ ឈ្មោះ សួង សូរ្យគ្រាស ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាឡឹង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ទិសដៅពីកើត ទៅលិច បានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបាត់បង ១I៣៦៤៦ បើកបរដោយ.ឈ្មោះ អោម ទូច ភេទប្រុស អាយុ៦៣ ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិដង្គុំក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំប ទិសដៅ ពីលិចទៅទិសខាងកើត រួចបត់ឆ្វេងឆ្លូងផ្លូវ (ពាពាក់មួកសុវត្ថិភាព រងរបួសធ្ងន់។
ចំណែកម៉ូតូនិងរថយន្តរងការខូចខាត ស្រាល។មូលហេតុ បណ្តាលមកពីអ្នកបើកបរម៉ូតូ
បើកបរ បត់ឆ្វេងឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ រថយន្តបើកមានល្បឿនលឿន។
ជនរងគ្រោះ ត្រូវបានកម្លាំងជំនាញ ហៅឡាន សង្គ្រោះដឹកយកមក ព្យាបាលនៅមន្ទីរបង្អែកស្រុកក្រឡាញ់៕SRP