ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ

មេប៉ូលិសខេត្តឧត្តរមានជ័យ រក្សាទុកល្បែងជល់មាន់ ដ៏ធំ នៅស្រុកអន្លង់វែង

លោក ជា សុផារ៉ា ថ្លែងប្រាប់ពលរដ្ឋឲ្យថែរក្សា បឹង ទំនប់ ប្រឡាយ មិនត្រូវលក់ដីដាច់ខាត

ឯកឧត្តមសុខ លូ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី

អ្នកលេងកាំបិតធំបីនាក់ ត្រូវបានឃាត់ខ្លួន

ឯកឧត្តមទៀ សីហា សូមអបអរសាទរខួបទី៣៦ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោហ៊ុន សែន

អភិបាលខេត្ត៖ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រែមុខមាត់ថ្មី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំ ដោះស្រាយ ការកំណត់ ព្រំប្រទល់ ខេត្តសៀមរាប និងឧត្តរមានជ័យ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១១:០៩ ព្រឹក

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរា ឆ្លើយតបទៅ បណ្ដឹងពលរដ្ឋ ចំនួន៧នាក់

ខេត្តសៀមរាប៖ពាក់ព័ន្ធ ការចោទប្រកាន់ របស់ប្រជាពលរដ្ឋ ចំនួន៧នាក់ ដែលបានប្ដឹង លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ទៅតុលាការ ពីបទ«រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។

ករណីនេះ លោកឡុង កុសល សុំធ្វើការបកស្រាយ ចំពោះការចោទប្រកាន់នេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរា បានបញ្ជាក់ថា «ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា បាន ទៅរុះរើ របង របស់លោកស្រី លី អ៊ុំអេង ដោយសារតែ របងនោះ បានសង់បំពានដោយគ្មានច្បាប់អនុញ្ញាតក្នុងតំបន់២ នៃរមណីយដ្ឋានអង្គរ»។

យោងតាមព្រះរាជក្រឹត្យ លេខ០០១នស ស្តីពីការចាត់ចែងនិងគ្រប់គ្រង តំបន់សៀមរាបអង្គរ ចុះឆ្នាំ១៩៩៤ និងសេចក្តីសម្រេចលេខ៧០សសរ ស្តីពីការគ្រប់គ្រងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ រាល់ការសាងសង់ឬអភិវឌ្ឍន៍ត្រូវមានការអនុញ្ញាតជាមុន។ រីឯ ការដាំបង្គោលរបង ឬដាំឬស្សី ធ្វើជារបង របស់លោកស្រី លី អ៊ុំអេង គ្មានច្បាប់អនុញ្ញាតទាំងអស់។

ចំពោះការរុះរើនេះ គឺធ្វើឡើងនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (តំបន់២នៃរមណីយដ្ឋានអង្ករ ) មិនមែនស្ថិតនៅភូមិតាប៉ាង អំពិលបង្កោង គិរីមានន្ទ និងភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ដូចការអះអាងលោកស្រី លី អ៊ុំអេង នោះទេ។

លោកឡុង កុសល បន្ថែមថា មុននឹងក្រុមការងារអនុវត្ត វិធានការរដ្ឋបាល ដោយមានការចូលរួមពីអាជ្ញាធរផងដែរ ហើយមុនសម្រេចធ្វើការរុះរើ ក្រុមការងារ ទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា ក៏ជួបជាមួយលោកស្រី លី អ៊ុំអេង ដើម្បីឲ្យគាត់ រុះរើ ចេញវិញដោយខ្លួនឯងដែរ តែគាត់មិនព្រមអនុវត្ត។

ជាមួយគ្នានោះ ក្រុមការងារ ក៏បានបិទសេចក្តីជូនដំណឹង តម្រូវឲ្យម្ចាស់បង្គោល របង រុះរើ របងដោយខ្លួនឯង ចំនួន ២ដងដែរ តែឈ្មោះលី អ៊ុំ អេង នៅតែមិនអនុវត្ត តាមសេចក្តីជូនដំណឹងនេះទេ។

សូមរំលឹកថា ពលរដ្ឋចំនួន៧នាក់ បាននាំគ្នា ប្ដឹង
លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា ទៅ តុលាការខេត្តសៀមរាប ដោយចោទប្រកាន់ពីបទ «រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។នៅក្នុងពាក្យបណ្ដឹង ដែលចុះកាល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក៏មានការ ទាមទារ សំណងជំងឺចិត្តផងដែរ៕SRP

Read Previous

រថយន្តបុកម៉ូតូ នៅស្រុកក្រឡាញ់ របួសម្នាក់

Read Next

ស្ត្រីម្នាក់ បើកម៉ូតូបុកគោ ស្លាប់ភ្លាមៗ