ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៧:៣១ ព្រឹក

អាជ្ញាធរស្រុកបន្ទាយស្រី ព្រមានចាត់វិធានការ រាល់ក្រុមហ៊ុនណា ដែលនៅបន្តបិទក្រដាស ផ្សាយពាណិជ្ជកម្ម តាមដើមឈើ

ខេត្តសៀមរាប៖អាជ្ញាធរ បានព្រមាន ចាត់វិធានការ ចំពោះរាល់ក្រុមហ៊ុនណា ដែលនៅបន្ត បិទស្លាក ផ្សព្វផ្សាយ ពាណិជ្ជកម្មលើដើមឈើ តាមដងផ្លូវជាតិទៅកាន់ប្រាសាទបន្ទាយស្រី។

ការព្រមាននេះ គឺបន្ទាប់ពីកម្លាំងចម្រុះ ស្រុកបន្ទាយស្រី ចុះបក និងហែកក្រដាសស្លាកពាណិជ្ជកម្ម តាមដើមឈើ ក្នុងមូលដ្ឋាន របស់ខ្លួន។

យោងតាមផេកផ្លូវការ របស់ លោកឃឹម ហ្វីណង់ អភិបាល ស្រុកបន្ទាយស្រី ដែលបានបង្ហោះនៅរសៀលថ្ងៃនេះ ថា៖ ចាប់ពីថ្ងៃនេះតទៅ នឹងមិនអនុញ្ញាត ឱ្យអ្នកផ្សាយពាណិជ្ជកម្ម ដើរបិទស្លាកផ្សព្វផ្សាយ ពាសវាល ពាសកាល តាមដើមឈើទៀតទេ! ក្រុមការងារចម្រុះ មួយ នឹងចាប់ផ្តើមដើរបកស្លាក ទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។

សកម្មភាពទាំងនេះ តែងតែទើសភ្នែក យូរហើយ ស្ទើរតែគ្រប់ដើមឈើ ទាំងអស់ នៅតាមបណ្តោយផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ត្រូវបានគ្របដណ្តប់ ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនា ធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាព សាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។

ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើម ឈើ ក៏មិនមែនជាកន្លែង សម្រាប់ផ្សាយពាណិជ្ជកម្ម ដោយគ្មានការ ទទួលខុសត្រូវនោះដែរ។ អាចចាត់ ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុន ទៅដល់ក្រុមហ៊ុនទាំងឡាយ ដែលបានប្រព្រឹត្តសកម្មភាព ទាំងនេះក្នុងពេលកន្លងមក។

អាជ្ញាធរមូលដ្ឋាន នឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យ ដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ។

យោងតាមការអះអាង របស់អភិបាលស្រុក គេរំពឹងថា ដងផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី នឹងមិនមានភាពអនាធិបតេយ្យ តាមដើមឈើដូចពេលកន្លងមកនោះឡើយ៕SRP

Read Previous

អភិបាលខេត្តកំពង់ចាម​ រំលឹកដល់មន្ត្រីនគរបាល ឲ្យមានការ ប្តេជ្ញាចិត្ត ចូលរួមការពារ រាជរដ្ឋាភិបាល ស្របច្បាប់

Read Next

ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ អរគុណ សហគមន៍ទាំងអស់ដែលបានចូលរួមការពារធនធានព្រៃឈើសត្វព្រៃឱ្យនៅគង់វង្សយូរអង្វែង