សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តព្រះវិហារ៖ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា សូមសំដែងនូវការអរគុណ ដល់សហគមន៍ព្រៃឈើ ក៏ដូចជា សមាជិក សហគមន៍ ទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការ ការពារធនធាន ព្រៃឈើ សត្វព្រៃ ឱ្យនៅគង់វង្សយូរអង្វែង សម្រាប់ ជាប្រយោជន៍ ដល់សមាជិកសហគមន៍ ក្នុងមូលដ្ឋាន ក៏ដូចជា សម្រាប់ទុក ជា កេរ្តិ៍តំណែល កូនចៅជំនាន់ ក្រោយៗផងដែរ។
លោក ពឹង ទ្រីដា បានឱ្យដឹងថា សហគមន៍ព្រៃឈើ ដែលទទួលបានសម្ភារ បម្រើឱ្យការងារល្បាតព្រៃ នៅពេលមាននេះមាន៖
- សហគមន៍ព្រៃឈើត្រពាំងក្បាលដំរី
- សហគមន៍ព្រៃឈើឆែបលិច
- សហគមន៍ព្រៃឈើសង្កែ
- សហគមន៍ព្រៃឈើខ្លុងត្រពាំងស្អាង
- សហគមន៍ព្រៃឈើក្រសាំង
- សហគមន៍ព្រៃឈើសាអែម
- សហគមន៍ព្រៃឈើភ្នំដំបូក
- និងសហគមន៍ភ្នំព្រះឥន្ទទ្រង់។
ដោយសាហគមន៍នីមួយៗទទួលបានអង្រឹង ក្រម៉ា អាវភ្លៀង សាក់កាដូ តង់កៅស៊ូ ពិលឆ្លុះ ខ្សែចំណង និងសម្ភារ ការិយាល័យ មួយចំនួន ក៏ដូចជាកូនឈើ ប្រណិត គ្រញូង និងកូនឈើហូបផ្លែ សម្រាប់ យកទៅដាំដុះ ផងដែរ។
លោកប្រធានមន្ទីរ ក៏បានការណែនាំ ដល់សហគមន៍ ទាំងអស់ ពេលទទួលបានសម្ភារទាំងអស់នេះ ត្រូវថែរក្សា ឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ ឱ្យការប្រើប្រាស់ បានយូរអង្វែង។
ជាពិសេស សូមចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការករាលដាល មេរោគកូវីដ-១៩ កុំឱ្យកើតលើយើង ក្រុមគ្រួសារ និងសហគមន៍ របស់យើង។
លោកមានប្រសាសន៍បែបនេះ នៅថ្ងៃទី០៨ ខែ មករា ម្សិលមិញ ស្ថិតនៅទីស្នាក់ការ សហគមន៍ព្រៃឈើឆែបលិច ស្ថិតក្នុងស្រុកឆែប ក្នុងឱកាសអញ្ជើញ ដឹកនាំមន្ត្រីនាំយក សម្ភារជាច្រើនប្រភេទ និងកូនឈើប្រណិត កូនឈើ ហូបផ្លែជាច្រើនប្រភេទផ្សេងទៀត ផ្តល់ជូនសហគមន៍ចំនួន៨ ក្នុងស្រុកឆែប ខេត្តព្រះវិហារ សម្រាប់ បម្រើឱ្យការងារ ចុះល្បាត ការពារព្រៃឈើ នៅតាមសហគមន៍ នីមួយៗ៕SRP





