មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តឧត្តរមានជ័យ៖នគរបាល ស្រុកបន្ទាយអំពិល ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន០៥នាក់ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួននេះ ពីរទីតាំងផ្សេងគ្នា ធ្វើឡើង នៅថ្ងៃសៅរ៍ ថ្ងៃទី០៩ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ដល់ម៉ោង០៩និង៣០នាទី ដោយកម្លាំងជំនាញគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈាំង សុីណៃ អធិការរងស្រុក សហការ ជាមួយការិយាល័យគ្រឿងញៀន នៅចំណុចភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ជនសង្ស័យ
– ទី១ ឈ្មោះ ឈឿត កញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (មានថ្នាំ)។
– ទី២ ឈ្មោះ មៀច មេ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។
-ទី៣ ឈ្មោះ ឈឿត ដន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។
– ទី៤ ឈ្មោះ អន អូដ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។
ដកហូតបានថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ០២កញ្ចប់ស្មើង៦.៩២ក្រាមថ្លឹងទាំងសំបកថង់, ទូរសព្ទដៃចំនួន ០១គ្រឿង,ម៉ូតូ ០១ គ្រឿង។
– ទី៥ ឈ្មោះ អាត ដឿម ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ( ម្ចាស់ថ្នាំ)។
ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ០៥កញ្ចប់ស្មើនឹង 6.៧៩ក្រាមថ្លឹងទាំសបកថង ។
ចំពោះករណីនេះ កម្លាំងស្រុក កសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្ត ចាត់ការតាមនិតីវីធីច្បាប់៕SRP
