មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលក្រុងសៀមរាប ឃាត់ខ្លួន បញ្ជូនទៅតុលាការ បន្ទាប់ពីសាកសួរ ពាក់ព័ន្ធ ឆក់កាបូបភ្ញៀវបរទេស ដែលកំពុងជិះកង់កម្សាន្តនៅតំបន់អង្គរ។
ជនសង្ស័យ មានឈ្មោះឡាច ភីរម្យ ហៅទីន អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សូមរំលឹកថាកាលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២ នៅចំណុចខាងជើងវត្តថ្មី តាមបណ្តោយផ្លូវកូម៉ៃ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានករណី ឆក់កាបូបដោយជនសង្ស័យ បានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបរបស់ជនរងគ្រោះឈ្មោះMARQUT GENEIEVE ភេទស្រី អាយុ៧១ឆ្នាំជនជាតិបារាំង ដោយក្នុងកាបូបមានទូរស័ព្ទម៉ាកIphone6s plus ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង លុយ១០០ដុល្លារ លុយខ្មែរ៨ម៉ឺនរៀល នឹងកាតATM ប័ណ្ណបើកបរ នឹងសម្ភារមួយចំនួន ខណៈ ជនរងគ្រោះ ជិះកង់មកពីប្រាសាទអង្គរ ដោយដាក់កាបូបក្នុងកន្រ្តក ពុំបានចងខ្សែកាបូបភ្ចាប់នឹងកង់។
ជនសង្ស័យ ត្រូវបាន កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួន នៅថ្ងៃទី០៩ ខែមករា ម្សិលមិញ នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ទោ ដា ចំរើន អធិការ អធិការដ្ឋាននគរបាល ក្រុងសៀមរាប។
បុរសរូបនេះ សារភាពថា ពិតជាបានឆក់កាបូប ជនរងគ្រោះ ពិតប្រាកដមែន ហើយមានសារធាតុញៀន ផងដែរ៕SRP


