សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តព្រះវិហារ៖យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ បានស្លាប់ភ្លាមៗ ដោយសាកសពខ្ទេចជាបំណែកៗ។
ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
ជនរងគ្រោះទាំង៣នាក់ ១.ឈ្មោះ តុញ សៅលី ភេទស្រី អាយុ៣០ឆ្នាំ, ២.ឈ្មោះ ម៉ារី ហានណា ភេទស្រី អាយុ ១ឆ្នាំ និង ៣.ឈ្មោះ ឃឹន ចាន់តុលា ភេទស្រី អាយុ ៣៥ឆ្នាំ។
ប្រភពបានឱ្យដឹងថា គេបានឃើញរថយន្តយីឌុបដឹកស៊ីម៉ង់ត៌ ពាក់ស្លាកលេខភ្នំពេញ ៣E៩៣២១ បើកតាមផ្លូវ ក៏មានរថយន្តហាឡែនឌ័រ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ២AH៦១៧២ ប្រុងបើកចេញមក ខណ:នោះរថយន្តដឹកស៊ីម៉ង់ត៌បានស៊ីផ្លេ តែអ្នកបើកបររថយន្តហាឡែនឌ័រ នៅតែបើកចេញមក ក៏ត្រូវរថយន្តដឹកស៊ីម៉ង់ត៌បុក រួចក៏រ៉េចង្កូតទៅបុកម៉ូតូ មួយគ្រឿងពាក់ស្លាកលេខ ព្រះវិហារ១A៤៩០៥ បណ្ដាលឲ្យស្ត្រីម្នាក់ ឈ្មោះអេង ស្រី អាយុ៥០ឆ្នាំ រងរបួសបាក់ជើង ក៏បន្តទៅបុកម៉ូតូហុងដា ពាក់ស្លាកលេខ ភ្នំពេញ ១N០៨៤២ ដែលកំពុងជិះតាមផ្លូវ ដោយមានស្រ្តី៣នាក់ ដោយកិនម៉ូតូនោះស្លាប់តែម្តង។
ក្រោយកើតហេតុ អ្នកបើករថយន្តដឹកស៊ីម៉ង់ត៌បានរត់គេចខ្លួន។ ចំណែកអ្នកបើករថយន្តហាឡែនឌ័រ បានរងរបួស១ម្នាក់។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុរថយន្តដឹកស៊ីម៉ង់ត៍បើកបរមានល្បឿនលឿន ចុះចំណោទ ហើយក៏បុករថយន្តហាយឡែនឌ័រ បន្តបុកម៉ូតូ២គ្រឿងទៀតតែម្ដង។
ទោះយ៉ាង ករណីនេះ ស្នងការប៉ូលិសខេត្តព្រះវិហារ បានដាក់បទបញ្ជា ដល់កម្លាំងគ្រប់ស្រុក ឆែកឆេ រថយន្តទាំងអស់ ដើម្បីចាប់តែកុងរថយន្តដឹកស៊ីម៉ង់ បង្កហេតុយកមកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ៕SRP

