មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តព្រះវិហារ៖លោក ប្រាក់ សុវណ្ណ អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ព្រឹកមិញ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធា ដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការ សឹករងព្រះវិហារប្រចាំឆ្នាំ២០២០។
មានប្រសាសន៍ក្នុងនោះដែរ លោក ប្រាក់សុវណ្ណ បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែ គិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយរាល់បញ្ហា លំបាករបស់បងប្អូនកងកម្លាំង តាមរយៈការផ្គត់ផ្គង់ សម្ភារជាតម្រូវការផ្សេងៗ សាងសង់លំនៅដ្ឋាន និងផ្តល់ដីសម្បទាន សម្រាប់បង្កបង្កើន ផលផងដែរ។ ជាពិសេស សម្ដេចទាំងទ្វេ តែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈ ដល់ការរស់នៅ របស់កងកម្លាំងឱ្យមាន ស្ថានភាពល្អប្រសើរឡើងពីមួយ ឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានេះដែរ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូន សម្តេចតេជោ ដែលបានផ្តល់ជូននូវទឹកសុទ្ធចំនួន ១.០០០ កេស និង មីកញ្ចប់ចំនួន ៥០០ កេស ដើម្បីឧបត្ថម្ភដល់ ពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងធ្វើចត្តាឡីស័កតាម០៧ មណ្ឌលចត្តាឡីស័ក ក្នុងខេត្តព្រះវិហារផងដែរ៕SRP



