សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២១ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិកាកិច្ច អាជ្ញាធរខេត្តសៀមរាប បានដាក់គោលការណ៍ចំនួន៦ចំណុចដើម្បីឱ្យមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបន្តអនុវត្តការងារបន្ថែម។
កិច្ចប្រជុំនេះ ធ្វើនៅថ្ងៃច័ន្ទ ថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២១ ម្សិលមិញ ក្រោមវត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
នាឱកាសនោះដែរ អភិបាលរងខេត្ត បានមានមតិផ្តាំផ្ញើ៖
-ត្រូវបន្តយកចិត្តទុកខ្ពស់ចំពោះវិធានការការពារការឆ្លងវីរុសCovide19 និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ភាតរភាព និងការគោរពគ្នាទៅវិញទៅមក និងស្មោះត្រង់ចំពោះអង្គភាព។
-ពង្រឹងកិច្ចការទំនាក់ទំនងជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងស្ថាប័នជាតិ-អន្តរជាតិ អោយបានល្អប្រសើរ
-ពង្រឹងប្រសិទ្ធិភាព កិច្ចការទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ចនិងបន្តផ្សព្វផ្សាយឯកសារច្បាប់នានាអោយបានទូលំទូលាយ
-ពង្រឹងប្រសិទ្ធិភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុក្នុងអង្គភាព
-បន្តពង្រឹងប្រសិទ្ធិភាព កិច្ចការអធិការកិច្ច និងទទូលពាក្សបណ្តឹង ដោះស្រាយពាក្យបណ្តឹងជូនប្រជាពលរដ្ឋ
កិច្ចប្រជុំនេះរៀបចំនៅបន្ទប់ប្រជុំនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប។
បើតាមប្រធានមន្ទីរបានរាយការណ៍ បានបញ្ជាក់ថាមន្ត្រីក្របខណ្ឌ និងរចនាសម្ព័ន្ធ ក្នុងមន្ទីរ មន្ត្រីក្របខណ្ឌសរុបចំនួន ១៣ រូប ស្រី ៦ រូប ដោយមានការរិយាល័យចំនួន ៣
១ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
២ ការិយាល័យអធិការកិច្ច និងទទួលពាក្យបណ្តឹង
៣ ការិយាល័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអាជ្ញាធររាជធានីខេត្ត៕SRP

