មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖លោកវរសេយ៍ទោសុខ ម៉េង អ៊ាង នាយរងនាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការខេត្តសៀមរាប ត្រូវបានសម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំង ជានាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការខេត្តសៀមរាប ជំនួសលោកវរសេនីយ៍ឯកដួង សុខា ដែលត្រូវបានចូលនិវត្តន៍។
គួរបញ្ជាក់ថានៅថ្ងៃទី១២ ខែ មករា ២០២១ ព្រឹកមិញនេះ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំ និងប្រកាសផ្ទៃក្នុង បូកសរុបកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សង្គមប្រចាំខែ ធ្នូ ឆ្នាំ ២០២០ និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្ត។
ក្នុងកិច្ចប្រជុំថ្ងៃនេះដែរ ក៏មានការប្រកាសផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ចូលកាន់តំណែង ស្នងការរង នាយការិយាល័យ អធិការនគរបាលស្រុកមួយចំនួនផងដែរ។
សូមជម្រាបថា លោកវរសេយ៍ទោសុខ ម៉េង អ៊ាង អតីត នាយរងនាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការខេត្តសៀមរាប ជាមន្ត្រីនគរបាលមួយរូបដែលមានស្នាដៃជាច្រើន ក្នុងការទប់ស្កាត់ បង្រ្កាបបទល្មើសជាច្រើនក្នុងខេត្តសៀមរាបកន្លងមក ជាពិសេសបទល្មើសឧក្រិដ្ឋ៕SRP







