ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៦:០៣ ព្រឹក

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំ ត្រួតពិនិត្យ ការកាត់ឆ្វៀលដី នៅក្នុងភូមិសាស្រ្ត ស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្ត នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំស្តីពីការតាមដាន ត្រួតពិនិត្យវឌ្ឍនភាពពាក់ព័ន្ធ ការងារកាត់ឆ្វៀលដី និងចុះពិនិត្យស្ថានភាព ជាក់ស្តែងទីតាំងឈូសឆាយដីគម្របព្រៃឈើ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី។

របៀបវារៈចំនួន០២ ដើម្បីយកមកធ្វើការពិនិត្យ និងពិភាក្សា ព្រមទាំងបានសម្រេចឯកភាពដូចខាងក្រោម ៖

១.ពាក់ព័ន្ធនឹងការងារកាត់ឃ្វៀលដីស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ នៅក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី បន្តអនុញ្ញាតជូនប្រជាពលរដ្ឋដែលពុំទាន់បានដាក់ពាក្យស្នើសុំកាត់ឃ្វៀលក្នុងរយៈពេលមួយសប្តាហ៍ទៀតចំពោះក្បាលដីដែលមានទំនាស់ដោយភ្ជាប់មកជាមួយនូវឯកសារកាន់កាប់ត្រឹមត្រូវ។

២.រដ្ឋបាលស្រុក ត្រូវធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃ ស្ថិតក្នុងដែនសមត្ថកិច្ច មករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានឆ្លើយបំភ្លឺទៅក្រសួងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះ លោក ង៉ាន់ ភិរុណ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្រង់ទិន្នន័យណាដែលច្បាស់លាស់ ហើយជា ប្រជាពលរដ្ឋ ដែលនៅនឹងមូលដ្ឋានផ្ទាល់ ចៀសវៀង វាស់វែង អោយអ្នកចំណូលស្រុក៕SRP

Read Previous

អាជ្ញាធរខេត្តព្រះវិហារចូលរួមសិក្ខាសាលាអនុវត្តគម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ១៩

Read Next

អ្នកនាំពាក្យលើផ្ទៃប្រទេស ប្រកាសព័ត៌មាន ការឃាត់ខ្លួន បុរសអះអាងថា ខ្លួនជាអាវុធហត្ថ ដកកាំភ្លើង ភ្ជង់គេ